ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៥.៦លាននាក់ ស្លាប់ជិត ៣៥ម៉ឺននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2020 ក+ ក-

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥,៥៨២,៣៨២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៤៧,៥៦៣នាក់ និងជាសះស្បើយឡើងវិញ ២,៣៦១,០៤៣នាក់។

គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៧០៦,១៦៨នាក់ ស្លាប់ចំនួន ៩៩,៨០៤នាក់ និងជាសះស្បើយចំនួន ៤៦២,៧៦៩នាក់៕