ប្រេស៊ីលវ៉ាដាច់អាមេរិក ដែលមានអ្នកស្លាប់ដោយសារកូវីដ១៩ ច្រើនជាងគេបំផុតក្នុងមួយថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2020 ក+ ក-

ប្រេសស៊ីល ៖ ប្រទេស​ប្រេស៊ីល បាន​វ៉ាដាច់​អាមេរិក ក្នុងនាមជាប្រទេស​ដែលមាន​អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេបំផុត ក្នុងមួយថ្ងៃ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២០ ពោលគឺ​ប្រេស៊ីលមានអ្នកស្លាប់ ៨០៧នាក់ ខណៈអាមេរិក មានអ្នកស្លាប់ ៦៤៦នាក់។

គួរ​ដឹងថា តាំងពីពាក់កណ្តាលខែមេសាមក អាមេរិក គឺ​ជា​ប្រទេស​ដែលមានអ្នកស្លាប់ដោយសារ កូវីដ១៩ ច្រើនជាងគេក្នុងមួយថ្ងៃ។ ក្នុងនោះ កាលពីថ្ងៃទី១៦ មេសា អាមេរិក មានអ្នកស្លាប់ចំនួន ៤៥៩១នាក់ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង។

គិត​ត្រឹម​ព្រឹកថ្ងៃទី២៦ ខែឧសភានេះ អាមេរិក មាន​អ្នកឆ្លងកូវីដ១៩ ច្រើនជាងគេបង្អស់ចំនួន១ ៧០៦ ២២៦នាក់ (ស្លាប់ ៩៩ ៨០៥នាក់, ជាសះស្បើយ ៤៦៤ ៦៧០នាក់) តាមពីក្រោយដោយប្រេស៊ីល ដែលមានអ្នកឆ្លង ៣៧៦ ៦៦៩នាក់ (ស្លាប់ ២៣ ៥២២នាក់, ជាសះស្បើយ ១៥៣ ៨៣៣នាក់)៕