ឥណ្ឌា​រកឃើញ​អ្នក​ឆ្លង COVID-19​ថ្មី​ជាង​៦,៥០០​នាក់​ទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2020 ក+ ក-

​ញូ​ដេលី ៖ នៅ​រសៀល​នេះ ក្រសួងសុខាភិបាល​ឥណ្ឌា​បានប្រកាស​រកឃើញ អ្នក​ឆ្លង COVID-19​ថ្មី​ចំនួន​៦,៥៦៦​នាក់​បន្ថែមទៀត​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​បានធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​នៃ COVID-19 នៅ​ទូទាំងប្រទេស​ឥណ្ឌា កើន​ដល់​១៥៨,៣៣៣​នាក់​។ ​នេះ​បើ​យោងតាម​ប្រភពពី​ទីភ្នាក់ងារ​ព័ត៌មាន ស៊ីន​ហួរ។​

​ក្នុង​រយៈពេល​ដូចគ្នានេះ​ក្រសួងសុខាភិបាល​ឥណ្ឌា ប្រកាសថា​អ្នកជំងឺ COVID-19 ចំនួន ១៩៤​នាក់​ថែមទៀត​បាន​បាត់បង់​ជីវិត ដែល​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​នៅ​ប្រទេស​ឥណ្ឌា​កើនឡើង​ដល់​៤,៥៣១​នាក់​។ ជាមួយគ្នានេះ អ្នកជំងឺ​សរុប​៦៧,៦៩២​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​ទទួល​ការព្យាបាល​បានជា​សះស្បើយ​ឡើងវិញ ខណៈ​៨៦,១១០​នាក់ កំពុង​បន្ត​សម្រាក​ព្យាបាល​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃនេះ​គឺជា​ថ្ងៃទី​៦៥​ហើយ​នៃ​ការអនុវត្ត​វិធាន​ការបិទ​ប្រទេស​ឥណ្ឌា ហើយ​ត្រូវបាន​ពន្យារ​រហូត​ទៅដល់​ថ្ងៃទី​៣១ ខែឧសភា​នេះ​៕