​៥ខែដើមឆ្នាំនេះ កម្ពុជានាំអង្ករចេញជាង៣៥ម៉ឺនតោន​ និងទទួលបានចំណូល​ជាង២៤១លានដុល្លារ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 June, 2020 ក+ ក-

ភ្នំពេញ ៖ យោងតាមរបាយការណ៍រ​បស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ កម្ពុជានាំអង្ករចេញបានជាង ៣៥ម៉ឺនតោន និងរកចំណូលបានជាង ២៤១ លានដុល្លារ។

របាយការណ៍ផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនានេះ បានបញ្ជាក់ថា ប្រទេសចិនបានគ្រប់គ្រងចំនួន៣៨ភាគរយ នៃទីផ្សារនាំចេញរបស់កម្ពុជា បន្ទាប់មកគឺបណ្តាប្រទេសនៅក្នុងអឺរ៉ុបចំនួន ៣៤ភាគរយ បណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ានចំនួន ១៣ភាគរយ និងប្រទេសផ្សេងៗ រួមមានអូស្ត្រាលី ហ្គាប៉ុង សហរដ្ឋ​អាមេរិក​។ល។ មានចំនួន ១៥ភាគរយ៕