រដ្ឋសភាបើកប្រជុំពេញអង្គដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2020 ក+ ក-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២០នេះ សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត លើសេចក្តីព្រាងច្បាប់ចំនួន៤ ដែលស្នើដោយរាជរដ្ឋាភិបាល ដោយមានការចូលរួមពីតំណាង រាស្ត្រ១១៨រូប ព្រមទាំងមានតំណាងរាជរដ្ឋាភិបាលផងដែរ។

របៀបវារៈនៃកិច្ចប្រជុំសភាពេញអង្គនេះមាន ៖ ទី១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ទី២៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ទី៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និង ទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជា ណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩៕