ក្នុងខែឧសភា ពលរដ្ឋជាង១ម៉ឺននាក់ទៅធ្វើបណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ និង២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2020 ក+ ក-

ភ្នំពេញ ៖ ក្នុងខែឧសភា នេះ  មានពលរដ្ឋចំនួនសរុប ១១.៧៨១ នាក់ទៅទទួលសេវាប្រឡង ប្តូរ និងពន្យារបណ្ណបើកបរយានយន្ត នៅមណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ខណ:បានផ្លាស់ប្តូរម៉ោងធ្វើការទៅធម្មតាវិញហើយពីម៉ោង៩:០០ព្រឹក-១០:០០យប់ ចាប់ពីថ្ងៃទី០១ មិថុនា រៀងរាល់ថ្ងៃ។

សម្រាប់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច។ សម្រាប់បងប្អូនប្រជាពលរដ្ឋមានបំណងចង់ប្តូរ និងពន្យារបណ្ណបើកបរ ត្រូវមានឯកសារដូចជា៖

១.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

២.លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់)

៣.រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់)

៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល(ក្នុងករណីបាត់បណ្ណបើកបរ)៕