រដ្ឋមន្ត្រីក្រសួងកសិកម្មអញ្ជើញពិនិត្យការប្រើប្រាស់គ្រឿងយន្ត និងបច្ចេកទេសដាំដុះទំនើបនៅស្រុកជើងព្រៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2020 ក+ ក-

ខេត្តកំពងចាម ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នាព្រឹក ថ្ងៃ ទី ៤ ខែមិថុនា ឆ្នាំ ២០២០នេះ បាន អញ្ជើញ ចូលរួម ក្នុង ពិធី ធ្វើបង្ហាញផលិតកម្មស្រូវដោយប្រើប្រាស់គ្រឿងយន្ត និងបច្ចេកទេសដាំដុះទំនើបដល់ប្រជាកសិករ នៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្ក្រោមវត្តមានលោក Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ព្រម ទាំង គណៈប្រតិភូ អមដំណើរ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹង មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូប ផង ដែរ ។

ក្នុក្នុងពិធីនោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ថា វិស័យកសិកម្មក៏កំពុងមានការប្រែប្រួលថ្មី តាមរយៈការយល់ដឹង ការប្រែប្រួលទម្លាប់អន់ថយការធ្វើស្រែតាមយកថាផល ការផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតកម្មតាមបែបប្រពលវប្បកម្ម សម្រាប់ការធ្វើជំនួញ និងបម្រើការនាំចេញ។ សព្វថ្ងៃការភ្ចួររាស់ដោយគ្រឿងយន្ត កសិកម្មដូចជាត្រាក់ទ័រគោយន្ត ។ល។ មានប្រមាណជា ៩១%នៃការភ្ជួររាស់សរុប។ បច្ចុប្បន្នទូទាំងខេត្តមានត្រាក់ទ័រសរុបចំនួន៨២១គ្រឿង គោយន្តចំនួន៧ ៩៤៣គ្រឿង ម៉ាស៊ីនច្រូតកាត់៥៤៣គ្រឿង។ តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់ ណែនាំចង្អុលបង្ហាញរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ , មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងអនុវត្តការងារផ្តល់សេវាបច្ចេកទេសកសិកម្មប្រកបដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់។
ឯកឧត្តមអភិបាលខេត្ត បាន បញ្ជាក់ ថា ពាក់ព័ន្ធដល់ធ្វើបង្ហាញផលិតកម្មស្រូវដោយប្រើប្រាស់គ្រឿងយន្ត និងបច្ចេកទេសដាំដុះទំនើប នាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងកាលៈទេសៈដែលកម្លាំងពលកម្មមនុស្សក្នុងវិស័យកសិកម្មថយចុះ ជាពិសេសបានធ្វើអោយថ្លៃដើមផលិតថយចុះតាមរយៈកាត់បន្ថយពូជ និងពេលវេលា កសិករ នឹង បានយល់ដឹងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតនៅក្នុងផលិតកម្មស្រូវ ។

ជាមជាមួយគ្នានោះលោក វេង សាខុន រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន ថ្លែង ថា កម្មវិធីនេះ គឺជានិមិត្តរូបនៃការចាប់ផ្តើមរដូវដាំដុះស្រូវ រដូវវស្សាឆ្នាំ២០២០ និងជាការបង្ហាញអំពីការវិវឌ្ឍរីកចម្រើន នៃវិស័យផលិតកម្មដំណាំស្រូវ ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្ស និងសត្វពាហនៈ មកប្រើប្រាស់គ្រឿងយន្តជំនួសវិញ។ ទាំង នេះស្តែងចេញពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយ ជំរុញកំណើនផលិតកម្មកសិកម្ម ដើម្បីជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច តាមរយៈការធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជំរុញការនាំចេញ ដោយការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបទាន់សម័យធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច បរិយាប័ន នរវានុវត្តន៍ និងការប្រែប្រួលអាកាសធាតុ។

តាមរយៈកម្មវិធីជំនួយឧបត្ថម្ភដ៏ធំធេងនេះ លោករដ្ឋមន្ត្រី វេង សាខុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាលប្រទេសអូស្រ្តាលី និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម នៅកម្ពុជានាពេលកន្លងមក ហើយពិតណាស់ជំនួយនេះ បានចូលរួមចំណែក យ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដើម្បីចូលរួមសម្រេច ឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ និង២០៥០៕ ដោយ ៖ ប៉ែន សុផល