កម្ពុជា​-​អូស្ត្រាលី ចុះហត្ថលេខា​ទទួល យក​ជនភៀសខ្លួន​មក​រស់នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2014 ក+ ក-

​ភ្នំពេញ​៖​នា​រសៀល​ថ្ងៃទី​២៦​កញ្ញា​នេះ នៅ​ក្រសួងមហាផ្ទៃ​តំណាង​រាជ រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​បាន​ចុះហត្ថ លេខា​លើ​អនុសារណៈ​យោគយល់​គ្នា​ជា​លក្ខណៈ​ទ្វេភាគី​ដែល​ផ្តល់​ការគាំទ្រ និង​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​មក​តាំង​ទីលំនៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​។​
​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក Scott Morrison រដ្ឋមន្ត្រីក្រសួង​អន្តោប្រវេសន៍ និង​ការពារ​ព្រំដែន​អូស្ត្រាលី បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​។​
​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អនុសារណៈ​រវាង​កម្ពុ​ជា និង​អូស្ត្រាលី​នេះ នឹង​អនុញ្ញាត​ឲ្យ​មាន​ការទទួល​ជនភៀសខ្លួន​ពី​អូស្ត្រាលី ឲ្យ​មក​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ដោយ​ផ្អែកលើ​គោលការណ៍ នៃ​ការស្ម័គ្រចិត្ត​របស់​ជន​ភៀសខ្លួន និង​ស្របតាម​អនុសញ្ញា​ស្តីពី​ជនភៀសខ្លួន​។​
​ប្រភព​បន្តថា ចំនួន​ជនភៀសខ្លួន​និង​ពេលវេលា​នៃ​ការតាំង​ទីលំនៅ​ជនភៀសខ្លួន នឹងត្រូវ​កំណត់ដោយ​កម្ពុជា ហើយក៏​មិនមែន​ទទួល​ជនភៀសខ្លួន​ទាំង ១.០០០ នាក់​នោះ​ឲ្យ​មក​រស់នៅ​កម្ពុជា​នោះទេ​។​
​ក្នុង​ពិធី​នេះ រដ្ឋមន្ត្រី និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី មិនបាន​ឆ្លើយតប​អ្វីមួយ​ម៉ាត់​សោះ ទៅកាន់​ក្រុមអ្នកកាសែត​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់​ដែល​បាន​រង់ចាំ និង​ស្រែកសួរ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​បន្ទាប់ពី​ពិធី​នេះ​បានបញ្ចប់​។
​ទោះបីជា​បែបនេះ​ក្តី ក៏​ក្រោយពី​មានការ​ផ្សព្វផ្សាយ​ករណី​ទទួលយក​Untitled-1ជនភៀសខ្លួន​ពី​ប្រទេស​អូ​ស្រា្ត​លី​មក​រស់នៅ​កម្ពុជា​នេះ គេ​ឃើញ​មានប្រតិកម្ម​ជាច្រើន​ពី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​៕ រដ្ឋា​

ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋ​មន្ត្រី​កម្ពុជា​និង​អូស្ត្រាលី​កាលពី​រសៀល​ថ្ងៃទី​២៦​កញ្ញា នៅ​ក្រសួងមហាផ្ទៃ​