បុណ្យអុំទូក នៅខេត្តសៀមរាប ទទួលបានភ្ញៀវជាង ៣០ម៉ឺននាក់ កើនឡើង១០% ពីឆ្នាំ២០១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2023 ក+ ក-
(ខេត្តសៀមរាប)៖ក្នុងឱកាសពិធីបុណ្យអុំទូក ឆ្នាំ២០២៣នេះ ខេត្តសៀម រាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន ៣០៤ ២៦១នាក់ ដែលបានទៅទស្សនាកម្សាន្ត តាមតំបន់ប្រាសាទ និងរមណីយដ្ឋាននានា។ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងកាលពីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកាថា ក្នុងថ្ងៃឈប់សម្រាក៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ ខេត្តសៀម រាប បានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូក និងមានការប្រកួតកីឡាគុនខ្មែរអន្តរជាតិ នៅខេត្តប្រវត្តិសាស្ត្រមួយនេះ ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន ក្បាលស្ពាន និងបឹងទន្លេសាប។
(សូមចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/oXlkEra7aqw