កីឡាករប្រដាល់ល្បីឈ្មោះ ព្រំ សំណាង បង្ករគ្រោះថ្នាក់ចរាចរបណ្ដាលឲ្យរបួសមនុស្ស៥នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 January, 2024 ក+ ក-


(ភ្នំពេញ)៖រថយន្តកីឡាករប្រដាល់ល្បីឈ្មោះ ព្រំ សំណាង មានបិតទ្បូហ្គោ BOOSTRONG  បើកបុករះម៉ូតូកងបីដែលគេនិយមហៅថា(Pass App) និង ម៉ូតូ១គ្រឿងបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន៥នាក់។

រថយន្ត ម៉ាស្តា មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BU-4078 ដែលគេស្គាល់ ថាជារថយន្ត របស់កីឡាករ ប្រដាល់ ព្រំ សំណាង   បានបុករះម៉ូតូកងបីឬផាស់អេបចំនួន៣គ្រឿងនឹងម៉ូតូ១គ្រឿងបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន៥នាក់នៅលើផ្លូវវេងស្រេង មុខក្លឹបកំសាន្ត មិតណាយ  Meednight ។បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៣និង២៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ.២០២៤ស្ថិតនៅក្នុង សង្កាត់ចោមខ័ណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរនេះ កំពុងស្ថិតក្នុងដែនសមត្ថកិច្ចមូលដ្ឋានធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕