ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិបន្តចុះអប់រំដល់និស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2024 ក+ ក-

(រាជធានីភ្នំពេញ)៖នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ បានបន្តចុះអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «សុខភាពមាតា ទារក និងកុមារ, សុខភាពបន្តពូជ និងការថែទាំសុខភាពបឋម» ជូនដល់និស្សិត យុវជនកាកបាទក្រហមកម្ពុជា និងយុវជន ស.ស.យ.ក ចំនួន ២៥០នាក់ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/KJIdPd5af3Q