បញ្ហា​ផ្លូវភេទ​ដែល​ឧស្សាហ៍​កើតឡើង​ចំពោះ​បុរស និង​ស្ត្រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2015 ក+ ក-

បញ្ហា​សុខភាព​ផ្លូវភេទ​មាន​សណ្ឋាន និង​លក្ខណៈ​ខុសប្លែកៗ​ពីគ្នា ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា បញ្ហា​ផ្លូវកាយ និង​បញ្ហា​សតិអារម្មណ៍ ពីព្រោះ​វា​អាចធ្វើអោយ​ដៃគូ​ស្នេហា​ទាំងពីរ​នាក់​អាចមាន​បញ្ហា​ផ្សេងៗ ក៏ដូចជា​មិនសូវ​ពេញ​ចិត្តនឹង​ទំនាក់ទំនង​ផ្លូវភេទ​របស់​ពួកគេ​។​
​បញ្ហា​ដែល​ឧស្សាហ៍​កើតឡើង​ទាំងអស់នោះ​មានដូចជា​៖​បញ្ហា​ប្រូ​ស្តា​ត​,​ការកាត់បន្ថយ​ការហូរ​ឈាម​ទៅ​ចិញ្ចឹម​លិង្គ ដោយសារតែ​ជំងឺ​ទឹកនោម ផ្អែម​, ជំងឺ​បេះដូង​,​ក្តីបារម្ភ​អំពី​សុខភាព​ផ្សេងៗ​ទៀត ឬក៏​ការថយចុះ​នៃ​អ័រម៉ូន​។​
​ចំពោះ​ស្ត្រី​វិញ​នោះ​គឺ បញ្ហា​បាត់បង់ ឬ កង្វះ​ចំណង់​នៃ​ការ​រួមភេទ ដែល បណ្តាលមកពី​ការថយចុះ​នៃ​អ័រម៉ូន​, ក្រ​ពេញទី​រ៉ូ​ត​អ៊ី​ត​មានដំណើរ​ការមិន​ប្រក្រតី​, រួមទាំង​ការឈឺចាប់​នៅពេល​រួមភេទ (​បណ្តាលមកពី​បញ្ហា​ប្រដាប់ភេទ ឬ កង្វះ​ជាតិ​រំអិល​)​។​
​ដៃគូ​ស្នេហា​មួយចំនួន​រកឃើញ​ដោយ​ខ្លួនឯង​ថា ការទទួល​ទាន​ថ្នាំ​មួយចំនួន​ក៏​អាច បណ្តាលអោយមាន​បញ្ហា​សុខភាព​ផ្លូវភេទ​នេះ​ផងដែរ​៕

Problem in bed

Problem in bed