​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ វ័យក្មេង សូ រ៉ៃ​យ៉ា កូនកាត់​ខ្មែរ​-​អាឡឺម៉ង់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2015 ក+ ក-

​ស្រី​ស្អាត​ម្នាក់នេះ​មាន​អាយុ ២០​ឆ្នាំ នាង​មាន​ម្ដាយ​ជា​ជនជាតិខ្មែរ ឯ​ឪពុក​ជា​ជនជាតិ​អាឡឺម៉ង់ នាង​មាន​បងប្អូន​៣​នាក់​សុទ្ធតែ​ស្រី ហើយ​នាង​ជា​កូន​ទី​២​។ មិន​ត្រឹម​ប៉ុណ្ណឹង មានតែ​នាង​ម្នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​បងប្អូន ដែល​បានកើត​នៅលើ​ទឹកដី​អាឡឺម៉ង់​។ បច្ចុប្បន្ន​នាង និង​ម្ដាយ​រស់នៅ​កម្ពុជា ប៉ុន្តែ​លោកប៉ា នាង​រស់នៅ​ប្រទេស​អាឡឺម៉ង់​។​

តារា​សម្ដែង​វ័យក្មេង សូ រ៉ៃ​យ៉ា គឺជា​កូន​ខ្មែរ​កាត់​អាឡឺម៉ង់ ដែល​ទើបបាន​ចូល​សិល្បៈ​ក្នុង​ឆ្នាំ ២០១៥ នេះ​ទេ ។​នាង​បាន​ប្រាប់ថា ការងារ​សិល្បៈ​ដែល​កន្លងមក​នាង​ទទួល​ត្រឹមតែ​ការងារ​ដើរ​ម៉ូដ ថត​ស្ប៉ត​ពាណិជ្ជកម្ម​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ​ការងារ​ច្រើនឡើងៗ​។​

​បើ​ទោះ​នាង មានកំណើត​កើតជា​នៅលើ​ទឹកដី​អាឡឺម៉ង់ ហើយ​អ្នកមានគុណ​ម្នាក់​កំពុង​រស់នៅ​ទឹកដី​អឺរ៉ុប​នោះ​ក្ដី ប៉ុន្តែ​នាង​អះអាងថា មិន​ទៅណា​ចោល​សិល្បៈ​ខ្មែរ​ឡើយ​«​ខ្ញុំ​អត់​មានបំណង​ទៅ​នៅ​អាឡឺម៉ង់​ជាមួយ​ប៉ា​ទេ ខ្ញុំ​ស្រឡាញ់​សិល្បៈ​ខ្មែរ ហើយ​និយាយ​ទៅ គឺ​ខ្ញុំ​ស្រឡាញ់​ទឹកដី​អាស៊ី​ជាង​»​។​

​ជាមួយនឹង​ការសម្រេចចិត្ត​បែបនេះ រ៉ៃ​យ៉ា ដែលមាន​វ័យ ២០​ឆ្នាំ កំពុងតែ​តស៊ូ​ក្នុង​ការងារ​សិល្បៈ ដោយ​កន្លងមក នាង​ទទួលបាន​ភាគច្រើនបំផុត ការងារ​ដើរ​ម៉ូដ និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​នានា ដោយ​មិនដែល​សាកល្បង​ថត​ភាពយន្ត​ឡើយ​។ ប៉ុន្តែ​តារា​ស្រី​រូបនេះ បង្ហើប​ថា នាង​គ្រោង​ថត​ភាពយន្ត​មួយ​រឿង​ហើយ​នាពេល​ខាងមុខនេះ​។​

​ទោះ​យ៉ាងនេះ​ក្ដី នាង​សុំ មិនទាន់​អធិប្បាយ​លម្អិត​ពី​ភាពយន្ត​នោះ ដោយ​សំអាងថា នាង​ក៏​មិនទាន់​ជជែក ក៏ដូចជា​ចរចា​ច្បាស់លាស់​ជាមួយ​ភាគី​អ្នក​ផលិតភាព​យន្ត​ដែរ​។ ដូច្នេះហើយ នាង​សុំ​មិន​បញ្ចេញ​ទាំង​ចំណងជើង​រឿង រួមទាំង​ផលិតកម្ម​នោះឡើយ​៕

bhgbvv

yhgteee