ឆ្នេរសមុទ្រមួយកន្លែងនៅ​ខេត្តកោះកុង​​ត្រូវ​គេរំ​លោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 January, 2016 ក+ ក-

កោះកុង៖ ដីឆ្នេរសមុទ្រមួយកន្លែងស្ថិតនៅ​ភូមិ​មួយ ក្នុងសង្កាត់ស្មាច់មាន ជ័យ  ក្រុងខេម​រភូមិន្ទ ត្រូវបាន​គេចាក់​ដីលុបរំលោភ​យកធ្វើ​ជា​កម្ម​សិទ្ធិ ចំណែកអាជ្ញាធរ​មូលដ្ឋាន​មិន​ទប់ស្កាត់ទេ ធ្វើអោយប្រ​ជាពលរដ្ឋ​នៅ​ទីនោះ​នាំគ្នា​និយាយរិះ​គន់​យ៉ាងចាស់ដៃថា ជា​អាជ្ញាធរ​និងមន្រ្តីជំនាញឃុបឃិតគ្នាបើកភ្លើងខៀវ​អោយហើយ​ ទើបគេហ៊ានចាក់លុប​ឆ្នេរសមុទ្រធម្មជាតិយ៉ាងនេះ ។

សារព័ត៌មាន មេគង្គប៉ុស្តិ៍ បាន​ភ្ជាប់ទូរស័ព្ទទៅ​លោកប្រធាន​មន្ទីរសូរិយោដី​ខេត្ត​កោះកុង​ដើម្បី​សុំបំភ្លឺ​ពាក់ព័ន្ធ និងការរំលោភ​យកដីនេះដែរ តែទូរស័ព្ទ​របស់លោក​ចូលហើយពុំមានអ្នកទទួល ចំណែកលោក ទូ វិបុល អភិបាលក្រុង​ខេមរភូមិន្ទ​វិញនេះ ក៏មិនលើកទូរស័ព្ទដូចគ្នាដែរ។

លោក ប៊ុន លើត អភិបាលខេត្ត បានប្រាប់​​អ្នក​យក​ព័ត៍​មាន មេគង្គប៉ុស្តិ៍ ​​តាមទូរស័ព្ទ​ថា​ ចាំ​លោកអោយ​ខាង​ជំនាញ​ចុះទៅមើល។

ប្រភពពីប្រ​ជា​ពលរដ្ឋ​ ម្នាក់នៅតំបន់​មាត់សមុទ្រ​បានប្រាប់​​ថា សកម្មភាព រំលោភដីឆ្នេរដែល​គេកំពុងចាក់លុបនេះ​​ ជាទង្វើរបស់អ្នក​មាន​លុយ ​និងមានអំ​ណាច​ម្នាក់ បើគ្មាន​អំណាច​ និងលុយ​នេោះមិនអាច​ចាក់​លុប​ដី​សមុទ្រ​រំលោភយក​បានដោយងាយៗបែបនេះ​ទេ៕ដោយ៖សហការី

hygtrbbfrdeaakmjnhbccc