លោក ជុំ សំ​និ​ត ប្រធាន​ពន្ធដារ​ខេត្ត​ឧត្តរ​មានជ័យ​ទារលុយ​ថ្លៃ​បិទ​ក្រុមហ៊ុន​រាប់សិប​លាន​រៀល​យកទៅ​ណា ?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2016 ក+ ក-

​ដោយ៖សហការី

ឧ​ត្ត​រ​មាន​ជ័​យ៖លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ​កំពុង​ល្បីល្បាញ​រឿង​អំពើពុករលួយ និង​ប្រើប្រាស់​អំណាច​គំរាម​បង្ខំ​ឲ្យ​ក្រុមអាជីវករ ឬ​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន​បង់​លុយរាប់សិបលានរៀល​ឲ្យ​ខ្លួន​ក្រោមលេស​ច្បាប់​អាជីវកម្ម​ផ្សេងៗ ឬការសុំបិទក្រុមហ៊ុនជាដើម។​អនុប្រធានរដ្ឋបាលសាខាពន្ធដារខេត្តបានបញ្ជាក់ថា រឿងនេះលោក ប្រធានធ្វើដោយខ្លួនឯង។

​អតីត​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ មេគង្គ​ប៉ុ​ស្តី៍ ថា ប្រធាន​សាខា​ពន្ធដារ​ខេត្ត​លោក ជំ សំ​និ​ត បាន​គំរាម​អោយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ឈ្មោះ ស្មិត វង្ស​សម្បត្តិ ខន​ស្ត្រា​ក់សិន ដែល​ក្រុមហ៊ុន​នេះ​បាន​ក្ស័យធន​តាំងពី​ឆ្នាំ​២០១០​មក​នោះ អោយ​បង់លុយ​ថ្លៃ​ប៉ាតង់ និង​ធ្វើ​ការពិន័យ​ធ្ងន់ធ្ងរ​បន្ថែម​ទៀតផង​។

បើ​យោងតាម​សម្ដី​ម្ចាស់​ក្រុមហ៊ុន​ខាងលើ​បានអោយដឹងថា កាលពី​ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ​២០១៥ លោក​ប្រធាន​ពន្ធដារ ជុំ សំ​និ​ត បាន​បង្ខំ​អោយ​ក្រុមហ៊ុន​របស់ខ្លួន​បង់លុយ​ចំនួន​១២.០៨៤.០០០​រៀល (​ដប់​ពីរលាន ប៉ែតសិប​បួន​ពាន់​រៀល​) ក្នុង​ចន្លោះ​ពេលដែល​ក្រុមហ៊ុន​បាន​បិទទ្វារ​បញ្ឈប់​អាជីវកម្ម​រយៈពេល​៥​ឆ្នាំកន្លងមក​ហើយ​នេះ​។​

​ម្ចាស់​ក្រុមហ៊ុន​ដដែល​បាន​បន្តទៀតថា លោក​ជុំ សំ​និ​ត បាន​បង្ខំ​អោយ​បង់លុយ​ថែម​ចំនួន ១.០០០.០០០​រៀល​ទៀត ថា​ជា​ថ្លៃ​ក្រដាស​ដើម្បី​បិត​ក្រុមហ៊ុន​របស់គាត់​ក្នុងការ​បញ្ឈប់​ការបង់ពន្ធ​។​ម្ចាស់​ក្រុមហ៊ុន​បាន​បន្ថែមទៀតថា​លោក​ជុំ សំ​និ​ត បាន​សន្យា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ថា​ក្រោយពេល​បង់លុយ​រួច​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ម្ចាស់​ក្រុមហ៊ុន​អាចមក​ទទួល​លិខិត​ឈប់​បង់ពន្ធ​បាន​ហើយ​។​

ជុំវិញ​ករណី​ខាងលើនេះ​ម្ចាស់​ក្រុមហ៊ុន ស្មិត​វង្ស​សម្បត្តិ បាន​អះអាងថា ក្រោយពេល​បង់លុយ​បាន​ពីរ​សប្ដាហ៍​លោក ជុំ សំ​និ​ត មិនបាន​កោះហៅ​ខាង​ក្រុមហ៊ុន​ចូលខ្លួន​ទៅយក​ឯកសារ​បិទ​ក្រុមហ៊ុន​ទេ តែ​បែរជា​បង្ខំ​អោយ​បង់លុយ ៨.០០០.០០០​រៀល​ថែមទៀត ដើម្បី​ជូន​ថ្នាក់លើ​របស់លោក​ក្នុង​ការបិទ​ក្រុមហ៊ុន​។​

លោក ជុំ សំ​និ​ត សន្យាថា នឹង​បិទ​ក្រុមហ៊ុន​ខាងលើ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ក្រោយពេល​ធ្វើការ​ពិន័យ​ប្រាក់​ពី​ក្រុមហ៊ុន​តែ​មកដល់ពេលនេះ​ជិត​៦​ខែ​ហើយ​នៅ​មិនទាន់មាន​ដំណឹង​ទៀត នេះ​ស​បញ្ជាក់ថា​គឺជា​ចេតនា​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ពិតប្រាកដ ព្រោះ​រហូតមក​ដល់ពេលនេះ​លោក ជុំ សំ​និ​ត មិនបាន​អនុ​វ​វត្ត​តាម​គោលការណ៍​ច្បាប់​ដល់​ក្រុមហ៊ុន​នោះទេ​។​

​លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ​ដែល​ត្រូវ​ម្ចាស់​ក្រុមហ៊ុន​លាតត្រដាង​ពាក់ព័ន្ធ​រឿង​ពុករលួយ មេគង្គ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក​បានទេ​ដោយ​លោក​ប្រាប់ថា​ជាប់​ប្រជុំ​។​​

ចំណែក​កញ្ញា ថុ​ន កល្យាណ អនុប្រធាន​រដ្ឋបាល​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ​បានអោយដឹងថា តាមច្បាប់​ក្រុមហ៊ុន​ដែល​បង្កើត​ហើយ​បើ​ក្ស័យធន និង​មិនបាន​បង់ពន្ធ​ទេនោះ ខាង​សាខា​ពន្ធដារ​ត្រូវ​ចេញ​លិខិតអញ្ជើញ​ម្ចាស់​ក្រុមហ៊ុន​ចំនួន​៣​ដង បើ​ម្ចាស់​ក្រុមហ៊ុន​មិន​ចូលខ្លួន​ត្រូវ​ចេញ​លិខិត​ក្រើនរំលឹក តែបើ​នៅតែ​មិន​ចូល​សាខា​ពន្ធ​នឹងធ្វើ​ការពិន័យ​។​

កញ្ញា ថុ​ន កល្យាណ បន្តថា ចំណែក​ក្រុមហ៊ុន​ស្នើសុំ​បិទ​ដើម្បី​បញ្ឈប់​ការបង់ពន្ធ​ក្រោយពេល​បង់លុយ​ប៉ាតង់​ពិន័យ​ផ្សេងៗ​មាន​កាលបរិច្ឆេទ​តែ​រយៈពេល​១៥​ថ្ងៃ​ប៉ុណ្ណោះ​។​ចំពោះ​រឿង​លោក​ប្រធាន​សាខា​បង្ខំ​ទារលុយ​ពី​ម្ចាស់​ក្រុមហ៊ុន​១.០០០.០០០​រៀល ថ្លៃ​ឯកសារ​បិទ​ក្រុមហ៊ុន​ឈប់​បង់ពន្ធ​នោះ គឺ​មិន​មានចែង​ក្នុង​ច្បាប់​ទេ គឺលោក​ប្រធាន​ទទួលខុសត្រូវ​ក្នុង​រឿ​ងនេះ​ដោយ​ខ្លួនឯង​៕

gvfcdaaagvfcdbbb