បទល្មើស​នេសាទ​កើតឡើង​ពេញបន្ទុក​ក្នុង​តំបន់​អភិរក្ស​ស្រុក​ឯក​ភ្នំ​ និង​ស្រុក​មោង​ឫ​ស្សី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2016 ក+ ក-

 

​ដោយ៖ ឈ ល

បាត់ដំបង​៖​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់​ជាច្រើន​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នៅក្នុង​តំបន់​អភិរក្ស​ចាប់ពី​ចំណុច​ព្រែកបាក់​ស្នោ​ស្ថិតក្នុង​ភូមិ​ដូន​ទ្រី ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី​រហូតមកដល់​ចំណុច​ភូមិ​ក្បាល​តោ​ល ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ហើយ​បាន​កើតមានឡើង​ពេញ​ផ្ទៃ​ទឹក​ក្នុង​តំបន់​នោះ​ដែល​ធ្វើអោយ​បាត់បង់​នូវ​ពូជ​ត្រី​ធម្មជាតិ​ដ៏​កម្រ​គួរឲ្យព្រួយបារម្ភ។​

​បើ​យោងតាម​ប្រភពពី​បងប្អូន​ប្រជា​នេសាទ​ដែល​រស់នៅក្នុង​ឃុំ​កោះ​ជី​វាំង​បាន​ប្រាប់​អោយដឹងថា​៖​សម្ភា​រះ​នេសាទ​ដែល​ខុសច្បាប់​ទាំងនោះ​រួមមាន​៖​អូស​ម៉ាញ បណ​រ៉ាវ រុញ​ស៊ី​ប ឆក់ និង​មង​វិល​ជាដើម​។​ល​។​

​ប្រភព​បន្តថា​ការដែល​ពួកគាត់​ធ្វើបាន​ដោយសារតែ​ពួកគាត់​បាន​បង់លុយ​អោយទៅ​គ្រប់​ជំនាញ​អស់ហើយ​ពិសេស​គឺ​ជំនាញ​រដ្ឋបាល​ជលផល​តែម្តង​មាន​ជលផល​ខណ្ឌ​សង្កាត់​និង​ជលផល​ប្រាំ​ខេត្តហើយ​ពួកគាត់​ចំណាយ​ក្នុង​មួយ​រដូវៗ​មិន​ក្រោម​ពី​២០​លាន​រៀល​ទេ​ក្នុង​មួយ​គ្រួសារ​។ ពួកគាត់​បន្តទៀតថា​៖​ក្នុង​មួយឆ្នាំៗ​ការ​ខំប្រឹងប្រែង​របស់គាត់​ទាំងយប់​ទាំង​ថ្ងៃ​គឺរ​កបង់​អោយតែ​គេ​បើ​មិនរ​ករបរ​និង​មិនដឹងថា​រក​អ្វី​ផ្សេង​ព្រោះ​ពួកគាត់​រស់នៅ​លើទឹក​ទៅហើយ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​ខាងលើ​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង​បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ កាលពី​ចុង​សប្តាហ៍​នេះ​ថា​៖ លោក​មិនបាន​ប្រាប់​អោយ​កូនចៅ​ដើរទៅ​យកលុយ​គេ​ទេ​គឺ​មានតែ​ការណែនាំ​អោយ​ខាង​សង្កាត់ និង​ផ្នែក​សហការ​ជាមួយ​អធិការ​ចុះទៅ​បង្ក្រាប​ជាប្រចាំ​ហើយ​បើសិនជា​មន្ត្រីជលផល​មួយណា​ទៅយក​លុយ​បងប្អូន​មាន​សិទ្ធិ​ប្តឹង​។ ចំណែក​លោក នូ រេណូ ជលផល​ប្រាំ​ខេត្ត​បាន​ប្រាប់​ផងដែរ​ថា លោក​មិនបាន​យកលុយ​ពី​ប្រជាពលរដ្ឋ​នេសាទ​ទាំង​នោះទេ​។

ក្រុម​ប្រជា​នេសាទ​បាន​រិះគន់ថា​៖ បើសិនជា​មន្ត្រី​ជំនាញ​ទាំងនោះ​មិនបាន​យកលុយ​ទេ​ហេតុអ្វី​បានជា​បទល្មើស​នេសាទ​កើតមាន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់មេជលផលលោក​ ជួង សុភា យ៉ាង​សន្ធឹកសន្ធាប់​ហើយ​បែរជា​មើលមិនឃើញ ឫ​ក៏​ជា​ចេតនា​ធ្វើមិន​ដឹងមិនឮជា​ថ្នូរ​នឹង​អំពើពុក រលួយ​ ?៕

7481279146732154