មន្ដ្រី​គយ​ច្រកទ្វារ​តំបន់​ព្រំដែន​ភ្នំ​ដី​បង្ខំ​អោយ​ជីវិត​ក្មេង​អូស​រទេះ​ដើរ​ដល់​ភាពទាល់ច្រក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​ទីស្នាក់ការ​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រកទ្វា​តំបន់​ព្រំដែន​ភ្នំ​ដី ស្រុក​សំពៅ​លូន​ដែលមាន​ដាក់​មន្ដ្រី​ប្រចាំការ​ចាំ​យកលុយ​គ្មាន​ការអនុគ្រោះ​បង្ខំ​អោយ​ក្មេង​អូស​រទេះ​ម្នាក់​ដើរ​ដល់​ផ្លូវ​ទាល់​។​
​អា​ជីករ​ម្នាក់​រស់នៅ​មាត់​ច្រកទ្វា​ព្រំដែន​ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​(​ព័​ត៍​មាន​មេគង្គ​ប៉ុស្តិ៍​)​អោយដឹង​នៅ​ថ្ងៃទី​១៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦​កន្លងមកនេះ​ថា លោកស្រី​ដោយសារតែ​ក្ដី​រន្ធត់​ហើយ​ដក់​នៅក្នុង​អារម្មណ៍​មិនទាន់​បំភ្លេចបាន បានធ្វើអោយ​លោកស្រី​បង្ខំចិត្ត​ផ្ដល់​ពត៌មាន​ដល់​អ្នក​សារពត៌មាន​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ដល់​សង្គម​ទាំងមូល​បាន​ជ្រាប​នៅ​ជុំវិញ​ហេតុការណ៍​ដែល​បានកើត​ឡើងលើ​ក្មេង​អូស​រទេះ​ម្នាក់​កាលពី​៥​ថ្ងៃមុន​។ កាន់តែ​គិតគូរ​វែងឆ្ងាយ​ទៅទៀត​នៅពេលដែល​លោកស្រី​ដឹងថា ក្មេង​ដ៍​កំសត់​ខាងលើនេះ​មិន​បានមក​អូស​រទេះ​បន្ដទៀត​ទេ​ក្រោយពេល​ជួប​ហេតុការណ៍ ព្រមទាំង​ត្រូវ​ម្ដាយ​វា​វ៉ៃ​ជាខ្លាំង​ថែមទៀត​ដោយសារ​រឿង​អូស​រទេះ​មិនសូវ​បាន​លុយ​។​
​ប្រភព​ដដែល​បាន​លាតត្រដាង​រឿង​ពិត​របស់​ក្មេង​នេះ​អោយដឹង​បន្ដ​រថា ប្រមាណ​ជា​៥​ថ្ងៃមុន​មាន​ក្មេងប្រុស​អូស​រទេះ​ម្នាក់​អាយុ​ប្រហែលជា​១២​ឆ្នាំ​បាន​ស៊ីឈ្នួល​អូស​ដឹក​ទឹកក្រូច​អោយគេ ការ​ស៊ីឈ្នួល​អូស​រទេះ​ជើង​នេះ​បាន​កម្រៃ​តិចតួច​ត្រឹមតែ​២០០០​រៀល​ប៉ុណ្ណោះ ដោយសារតែ​រង​សំពាត​ពី​ម្ដាយ ក្មេង​មិន​ស្គាល់ឈ្មោះ​ខាងលើ​មានគំនិត​មួយ​សុំ​ការ​បង់លុយ​អោយ​មន្ដ្រី​គយ​ត្រឹមតែ​២០០០​រៀល​ទៅ​៣០០០​រៀល គ្រា​បង់​ធម្មតា​ពី​៤០០០​រៀល​ទៅ​៥០០០​រៀល​តាម​ឥ​វ៉ាន់​តិច​ឬ​ច្រើន​ក្នុង​១​ជើង ការគិត​របស់​ក្មេង​ក្នុង​គោលបំណង​សុំ​បង់លុយ​បន្ធូរបន្ថយ​ពី​មន្ដ្រី​គយ​នេះ​ដើម្បី​ជា​លេស​សុំ​ថ្លៃឈ្នួល​អូស​រទេះ​អោយបាន​កើន​ច្រើនជាង​២០០០​រៀល ព្រោះ​សេវា​បង់លុយ​អោយ​គយ​និង​រដ្ឋាករ​ជាការ​ចំណាយ​របស់​ឈ្មួញ​ម្ចាស់​ទំនិញ​។​
​ការសុំ​លើក​លេង​របស់​ក្មេងប្រុស​កំសត់​ខាងលើ​មិនបាន​សម្រេច​នោះទេ​ព្រោះតែ​មន្ដ្រី​គយ​មិនមាន​មនោសញ្ចេតនា​និង​មិនមាន​ការអនុគ្រោះ​ទោះជា​ស្ថានភាព​ក្មេង​បែបណា​ក៍ដោយ ទីបំផុត​ក្មេង​ខាងលើនេះ​បាន​ដើរ​ចេញពី​បន្ទប់​ទីស្នាក់ការ​គយ​និង​រដ្ឋាករ​ទាំង​ទឹកមុខ​ស្លេកស្លាំង​ហើយ​សម្រក់​ទឹកភ្នែក​ដើមទ្រូង​អួលណែន​ដាក់បន្ទុក​ជាថ្មី​ម្ដងទៀត បន្ទាប់ពី​ហេតុការណ៍​ដូចគ្នានេះ​បានកើត​ឡើង​ចំនួន​២​ដង​រួចមកហើយ​កាលពី​ក្នុងអំឡុង​ពាក់កណ្ដាល​ខែតុលា​មកដល់​ខែ​វិ​ច្ឆ​កា​នេះ​។​
​បច្ចុប្បន្ននេះ​មាន​ក្មេងប្រុស ស្រី​មិនតិចជាង​១៥​នាក់​ឡើយ​ដែល​កំពុង​តស៊ូ​ពុះពារ​ការលំបាក ប្រឹងប្រែង​ប្រើប្រាស់​ប្រើ​កម្លាំងបាយ​ប្ដូរ​និង​លុយ​ដើម្បី​ដោះស្រាយ​ជីវភាព​ជួយ​ម្ដាយ​ដែលមាន​ជីវភាព​ក្រខ្សត់​។​
​លោក ជា វុទ្ធី ប្រធាន​សាខាគយ និង​រដ្ឋាករ​ប្រចាំ​ច្រក​តំបន់​ព្រំដែន​ភ្នំ​ដី ស្រុក​សំពៅ​លូន​បាន​បញ្ជាក់ថា​ប្រហែលជា​ជន​ឆ្លៀតឱកាស​ប្រើ​ឈ្មោះ​មន្ដ្រី​គយ គយ​មិនមាន​គោលការណ៍​បែប​ហ្នឹង​ទេ​ហើយក៏​មិនមាន​ការបង់ពន្ធ​២០០០​រៀល​ឬ​៣០០០​រៀល​ដែរ កាលណា​ស​សេរ​ចាប់ពី​២០​ម៉ឺន ៣០​ម៉ឺន ៥០​ម៉ឺន ១​លាន​ឬ​២​លាន​តាម​អត្រា​ទំនិញ​៕

15174685_1793986657506563_113571329_n15139386_1793986650839897_1061645372_n15135640_1793986684173227_2017128412_n15134486_1793986660839896_983651470_n15129853_1793986694173226_1323828997_n