ដោយ៖សផៃ
ខេត្តរតនគិរី៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរីសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសនៃក្រសួងមហាផ្ទៃនៅវេលាម៉ោង២និង៣០អាធ្រាត្រថ្ងៃទី២០ខែវច្ឆិកាឆ្នាំ២០១៦នេះបានស្ទាក់ចាប់រថយន្តធុនធំ១គ្រឿងលួចដឹកឈើប្រណិតប្រភេទធ្នង់បំរុងឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូយ៉ាដាវ។លើកំណាត់ផ្លូវជាតិលេខ៧៨ទិសដៅពីលិចទៅកើតត្រង់ចំណុចភូមិសោមត្រកឃុំសោមធំស្រុកអូរយ៉ាដាវ។
បើតាមលោកវរសេនីយ៍ឯកនូវដារ៉ានាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តរតនគិរីប្រាប់ឲ្យដឹងថាដោយទទួលបទបញ្ជាពីលោកស្នងការនិងស្នងការរងទទួលបន្ទុកនោះមករូបលោកបានដឹកនាំកម្លាំងស្រាវជ្រាវក្រុមរកស៊ីបទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់។
ទើបទទួលបានព៌តមានពីកម្លាំងសម្ងាត់សង្ស័យរថយន្តខាងលើដឹកឈើក៏សុំយោបល់ពីថ្នាក់លើនិងមានការឯកភាពពីតំណាងអធ្យការអមសាលាដំបូងផងនោះក៏បានស្ទាក់ចាប់និងត្រួតពិនិត្យរថយន្ត១គ្រឿងដែលមានស្លាកលេខក្រចេះ3A-0410ពណ៌សលាយក្រហម។
លោកបន្តថាបន្ទាប់ពីឃាត់រថយន្តនោះអ្នកបើករថយន្តបានចុះរត់គេចខ្លួនបាត់ភ្លាមៗដែរហើយសមត្ថកិចកក្ច៏បាននាំយកវត្ថុតាងមករក្សាទុកនៅការិយាលយ័នគបាលសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តរតនគិរី។
មតិមហានជនមួយចំនួនបានលើកឡើងស្រដៀងគ្នាថារថយន្តប្រភេទ៥តោនដឹកឈើប្រណិតពេញប្រៀបនេះជារបស់មេឈ្មួញចូលចិត្តដឹកផលអនុផលព្រៃឈើលោតឆ័័ត្រចេញទៅប្រទេសវៀតណាមញឹកញាប់ណាស់មកហើយមិនដឹងអាងខ្នងអ្នកធំណាទេ។
នៅព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៦នេះនគរបាលជំនាញនៃស្នងការនគរបាលខេត្តរតនគិរីបានប្រគល់រថយន្តដឹកឈើប្រណិតប្រភេទធ្នង់ជាច្រើនដុំឲ្យមន្ត្រីរដ្ឋបាលព្រៃឈើខណ្ឌរតនគិរីចាត់ការតាមនីច្បាប់ព្រៃឈើ។មជ្ឈដ្ឋានជុំវិញខេត្តបានដាក់ចំងល់ថានៅពេលដែលបង្ក្រាប់បានរថយន្តធន់ធំដឹកឈើពេញប្រៀបបែបនេះទៅហើយតើរកម្ចាស់មកចូលខ្លួនដោះស្រាយបានដែរឬទេ។ ហើយក្នុងខណៈពេលនោះគេឃើញថៅកែឈើកំពុងប៉ាវសម្ថកិច្ចច្រកទ្វារផឹកស៊ីនៅព្រុំដែនយ៉ាងសប្បាយរីករាយទំនងមានការត្រូវរូវឃុបឃិតមេៗនៅតែច្រកទ្វារប៉ុណ្ណោះមិនមានការរត់ការសមត្ថកិច្ចជំនាញៗក្នុងខេត្តនោះទេទើបឈានដល់ការបង្ក្រាបបែបនេះ៕