រាជធានីភ្នំពេញ៖អនុវត្តតាមដីកាបង្គាប់ចាប់ខ្លួនសមត្ថកិច្ចអាវុធហត្ថបានឃាត់ខ្លួនមុខសញ្ញាចោរប្លន់ម្នាក់ដើម្បីបញ្ជូនទៅតុលាការ។
លោក ម៉ែន វិចិត្រ កងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមោងឫស្សីបានប្រាប់អោយដឹងថា នៅម៉ោង១០ និង០០នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចអូរតាមៀវ ឋិតនៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញបានចុះអនុវត្តដីកាឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តុក ណា ហៅតុក តឿ ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរព្រូឡានរស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី។
សំណុំរឿងពាក់ពន្ធ័ជនជាប់ចោទខាងលើត្រូវបានចៅក្រមស៊ើបសួរលោក គឹម រ៉ាវី ដាក់បន្ទុកពីបទលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់ឯកសណ្ឋានក្លែងក្លាយនៅលើទីតាំងខ្នងប្រឡាយ១៧មេសា ក្នុងភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣។
បន្ទាប់ពីការឃាត់ខ្លួនកម្លាំងជំនាញបានបំពេញបែបបទបញ្ជូនជនជាប់ចោទទៅកាន់តុលាកាអនុវត្តតាមនីតិវិធី៕