បង្ក្រាប​ទីតាំង​ជល់​មាន់មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​៨​នាក់ និង​មាន់​៤​ក្បាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​បញ្ជល់មាន់​មួយកន្លែង​ដោយបាន​ឃាត់ខ្លួន​មនុស្ស​៨​នាក់ មាន់​៤​ក្បាល និង​វត្ថុតាង​មួយចំនួន​បញ្ជូនមក​ស្ន​ង​ការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​។​
លោក​វរសេនីយ៍ត្រី អឿ​ម ទិ​ត្យ អធិការនគរបាល​ស្រុក​ប​វេ​ល​បានអោយដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ទីតាំង​បញ្ជល់មាន់​ខាងលើនេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៣ និង​០០​នាទី​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ លោក​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​ក្នុង​បទល្មើស​ជាក់ស្តែង សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់​រួមមាន​៖ ទី​១​ឈ្មោះ ជា លីម ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ ទី​២​ឈ្មោះ វែ​ន ឆាយា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ ទី​៣​ឈ្មោះ សៃ កាក់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ ទី​៤​ឈ្មោះ​ឃឿន ឆាយ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​កោះ​រាម ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ ទី​៥​ឈ្មោះ ណង ប៉ាន់​យ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ខ្ពស់ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ ទី​៦​ឈ្មោះ ក្រាញ់ រដ្ឋា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ស្ល​ខ្លាញ់ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ ទី​៧​ឈ្មោះ បួន ស៊ី​នេ​ត ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង និង​ទី​៨​ឈ្មោះ កាក់ សៃ ភេទ​ស្រី អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។
ប្រភព​បញ្ជាក់ថា វត្ថុតាង​ដកហូត​បានរួម​មាន​៖ មាន់​ចំនួន​៤​ក្បាល ស៊ុម​ចំនួន​២ សង្វៀន​ចំនួន​១ និង​ម៉ូតូ​ចំនួន​១១​គ្រឿង​។​
បច្ចុប្បន្ន​ជន​ញៀន​ជល់​មាន់​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល​កំពុង​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​រៀបចំ​បញ្ជូន​បន្តទៅ​តុលាកា​ចាត់ការ​តាម​នីតិវិធី​៕

15731596_1811068515798377_931814960_n15731137_1811068509131711_853578648_n15730957_1811068525798376_501241428_n15722704_1811068532465042_520479334_n15713255_1811068542465041_253383158_n