លោក ញ៉ឹក ប៊ុនឆៃ និង​លោក ហ៊ាង រិ​ទ្ធិ ​ចាប់ដៃគ្នា​បង្កើន​កម្លាំង​នយោបាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញ៉ឹក ប៊ុនឆៃ បានសម្រេច​ចាប់​ដៃគូ​ជាមួយ​លោក​បណ្ឌិត ហ៊ាង រិ​ទ្ធិ ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិខ្មែរ ដើម្បី​បង្កើន​កម្លាំង​នយោបាយ​ឆ្ពោះទៅ​ការបោះឆ្នោត​នាពេលខាងមុខ​។ ផ្តើម​ពី​នោះ​គណបក្ស​ទាំង​២​បាន​ចុះហត្ថលេខា​លើ MOU នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧​នេះ ស្តីពី​កិច្ច សហប្រតិបត្តិការ​ជាស​ម្ព័​ន្ធ​ជាមួយគ្នា​ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​សណ្ឋាគារ​សាន់វ៉េ​។​
​មន្ត្រី​គណបក្ស​បាន​បញ្ជាក់ថា ការចុះហត្ថលេខា​លើ​អនុស្សារណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​នេះ ជា​លិខិត​តូប​ករ​បើកផ្លូវ ឲ្យ​គណបក្ស​ទាំងពីរ អាចបង្កើត​ឡើង​នូវ​ក្រុមការងារ បច្ចេកទេស​ចម្រុះ​គណបក្ស ដើម្បី​រៀបចំ​យន្តការ ដ៏​មាន​ប្រសិទ្ធិភាព​ក្នុងការ ជួយ​គ្នា​ទៅវិញទៅមក សំដៅ​ប្រមូលផ្តុំ​សំឡេងគាំទ្រ​ដល់​គណបក្ស​ទាំងពីរ ឲ្យ​មានលទ្ធភាព​រួមចំណែក បម្រើ​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​៕

e73ca56e496155c7fc09d19bd908c215