ដោយ៖ប៉ែន សុផល
បាត់ដំបង៖សិប្បកម្មផលិតទឹកបរិសុទ្ធមួយកន្លែងដែលមានស្លាកយ៉ីហោហ្គោលដិនស៊ី ទីតាំងនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបងរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋថាផលិតនៅកណ្តាលវាលគ្មានអនាម័យត្រឹមត្រូវប្រឈមខ្លាំងប៉ះពាល់ដល់សុខភាពអតិថិជន។
ប្រជាពលរដ្ឋរស់នៅទីប្រជុំស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបានអោយដឹងថា ទីតាំងផលិតទឹកបរិសុទ្ធយ៉ីហោហ្គោលដិនស៊ីមានទីតាំងឋិតនៅជាមួយគ្នា និងស្ថានីយប្រេងឥន្ធៈមិនមានឈ្មោះទល់មុខបេនឡាន និងជាប់ផ្លូវក្រវ៉ាត់ព្រំដែនបែកជាបួនក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកបានផលិតទឹកបរិសុទ្ធជាយូឆ្នាំមកហើយដោយបូមទឹកច្រកចូលដបពណ៌ស និងពណ៌ខៀវចំណុះ២០លីតផងនិងបូមទឹកលក់ដាក់ក្នុងធុងទឹកធំៗផងនៅកណ្តាលវាលហើយបិតគំរបលើកដាក់លើឡានដឹកជញ្ជួនបោះអោយម៉ូយកន្លែងលក់។
លោក ភិ រម្យនា ជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងបានលើកឡើងថា អ្នកទិញទឹកបរិសុទ្ធទទួលទានគ្រប់គ្នាគិតថាហូបហើយជាទឹកស្អាតល្អមិនព្រួយបារម្មណ៍ពីការប៉ះពាល់ដល់សុខភាព មិននឹកស្មានថាសិប្បកម្មខាងលើផលិតមិនមានការយកចិត្តទុកដាក់ មិនមានបន្ទប់បិតបាំងឬដំបូលឡើយ មិនតែប៉ុណ្ណោះទីកន្លែងបូមទឹកច្រកចូលដបនៅរួមជាមួយគ្នានិងកន្លែងបូមប្រេងឥន្ធនះថែមទៀត។ បញ្ហាខាងលើនេះលោកសំណូមពរអោយមន្ត្រីជំនាញដែលពាក់ពន្ធ័ចុះបំពេញការងារបម្រើសង្គមផង បើនៅតែបណ្ដែតបណ្ដោយមិនបានយកចិត្តទុកដាក់ដូចនេះទៀតប្រាកដជាប្រជាពលរដ្ឋជួបនូវការលំបាកយ៉ាងធ្ងន់ធ្ងរជាក់ជាមិនខានថ្ងៃខាងមុខ។
ចំណែកលោក ឡេង ស្រ៊ុន ម្ចាស់សិប្បកម្មផលិតទឹកបរិសុទ្ធហ្គោលដេនស៊ីនិងជាម្ចាស់ស្ថាននីយ៍ប្រេងឥន្ធះគ្មានម៉ាក គ្មានយ៉ីហោខាងលើនេះបានប្រាប់អោយដឹងថា លោកសុំការលើកលេងផងកុំអោយផ្សព្វផ្សាយចេញទៅខាងក្រៅចំពោះរឿងនេះព្រោះលោកគ្រោងនិងរៀបចំទីកន្លែងហើយ។
រីឯប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តបាត់ដំបងលោកសំបូរ ផូ បានអោយដឹងថា ទីតាំងសិប្បកម្មផលិតទឹកបរិសុទ្ធខាងលើលោកធ្លាប់បានណែរនាំមួយដងជាពីរដងហើយ លោកនឹងចាត់អោយមន្ដ្រីរបស់លោកចុះទៅពិនិត្យសាជាថ្មីទៀត៕