ក្រចេះ៖កម្លាំងនគរបាលជំនាញនៃអធិការដ្នាននគរបាលស្រុកសំបូរ រួមជាមួយកំលាំងនគរបាលប៉ុស្តិ៍ក្បាលដំរីបានចុះសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់បានឃាត់រថយន្តដឹកឈើខុសច្បាប់១គ្រឿង និងមនុស្សចំនួន៨នាក់កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០១៧។
ការឃាត់ខ្លួនជនទាំង៨នាក់ខាងលើ គឺធ្វើឡើងដោយមានការបញ្ជាផ្ទាល់ពីលោកអធិការស្រុកសំបូរ និងលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះឃាត់រថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ 2Y-8445 ដែលដឹកឈើសសរមានចំនួន៨ដើម ឈើក្ដារបន្ទះចំនួន១៩សន្លឹកប្រវែង៣ម៉ែត្រ ឋិតនៅចំណុចផ្ទះរបស់ឈ្មោះ ស៊ឹម គឹមស៊ា ជាមន្ត្រីបរិស្ថាននៃអង្គការការពារបរិស្ថាន និង សិទ្ធិពលរដ្ឋកម្ពុជា និងឃាត់ខ្លួនអ្នកដែលពាក់ព័ន្ធ និងអ្នកដែលនៅកន្លែងដឹកឈើខុសច្បាប់ចំនួន៨នាក់ និងចាប់យកវត្ថុតាងបញ្ជូនទៅសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕