តំណាងរាស្ត្រ​បក្សប្រឆាំង​ចូលប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹកមិញ​នេះ គេ​សង្កេតឃើញ​ប្រធាន​គណៈកម្មការ​ទាំង​៥​រូប នៃ​រដ្ឋសភា របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា ដើម្បី​ពិភាក្សា​ទៅលើ​វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ​ក្រោម​អធិបតីភាព​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។​
​គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ខាងលើនេះ ឆ្លើយតប​សំណើ​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៦៦​រូប ដែល​បានស្នើ​មក​សភា ហើយ​វិសោធនកម្ម​នោះ ហាម​មិន​ឲ្យ​ទណ្ឌិត​ឈរឈ្មោះ​ជា​ប្រធាន​អនុប្រធាន​គណបក្សនយោបាយ​នោះទេ​៕

aadd0cbda05c1045cd474d058b6082c0548