ខេត្តកំពង់ស្ពឺ៖ជនល្មោភកាមម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយធ្វើសកម្មភាពចាប់រំលោភក្មេងស្រីក្រមុំម្នាក់បានសម្រេចកាលពី២ថ្ងៃមុន។ ករណីឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិថ្មីទំលាប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
យុវជនល្មោភកាមរូបនោះមានឈ្មោះ អ៊ី អ៊ីម អាយុ១៩ឆ្នាំ ជាសិស្ស។ ចំណែកឯក្មេងស្រីរងគ្រោះមានឈ្មោះ (ហ.ស.ភ) អាយុ១៥ឆ្នាំជាសិស្ស អ្នកទាំង២រស់នៅក្នុងភូមិ ថ្មីទំលាប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមការរៀបរាប់ពីឪពុកក្មេងស្រីរងគ្រោះឈ្មោះ អ៊ែម សុខ បានឲ្យដឹងថា នៅថ្ងៃកើតហេតុរូបគាត់មិនបាននៅផ្ទះ ហើយជនសង្ស័យបានចូលទៅចាប់រំលោភកូនស្រីរបស់គាត់តែម្តង ដោយគំរាមនាងមិនឲ្យប្រាប់ឪពុកម្តាយទៀតផង បើហ៊ានប្រាប់ រូបគេនឹងសម្លាប់ចោល។ ដោយសារតែខ្លាចជនសង្ស័យសម្លាប់ ទើបក្មេងស្រីរងគ្រោះមិនហ៊ានប្រាប់នរណាឡើយ លុះរំលងបាន២-៣ថ្ងៃឪពុកម្តាយឃើញកូនស្រីមានសភាពស្លេងស្លាំងខុសធម្មតា និងមិនសប្បាយចិត្តទើបពួកគាត់ហៅនាងមកសួរនាំង ទើបដឹងរឿង ហើយក៏ទៅដាក់ពាក្យប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជនសង្ស័យតែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឪពុកក្មេងស្រីរងគ្រោះរួចមកកម្លាំងនគរបាលបានចុះទៅឃសត់ខ្លួនជនសង្ស័យ រួចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុករង់ចាំបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់៕