ឃាត់ខ្លួនជនជាតិ​ចិន​​២៦​នាក់​នៅ​ការដ្ឋាន​សំណង់​ខុន​ដូ​ផា​ក់វេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 February, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​លោក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​សើ​ប​អង្កេត និង​អនុវត្ត​នីតិវិធី​និង​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ឆែកឆេ​ការដ្ឋាន​ខុន​ដូ​មួយកន្លែង​យីហោ​«​ផា​ក់វេ​»​បាន​រកឃើញ​ជនជាតិ​ចិន​ប្រុស​ស្រី​ដែល​ស្នាក់នៅ​ធ្វើ​ការមិន​ប្រក្រតី​ចំនួន​៤៤​នាក់​ហើយ​ឃាត់ខ្លួន​នាំយកមក​នាយកដ្ឋាន​អន្តោ​ប្រវេ​ស​តែ​ចំនួន​ប្រុស​២៤​នាក់​ស្រី​០២​នាក់​ដើម្បី​ចាត់ការ​តាមច្បាប់ ។​
​ប្រតិបត្តិ​ការឆែកឆេ​នេះ​ធ្វើឡើង​កាលពី​រសៀល​ម្សិលមិញ​នៅ​ទីតាំង​ការដ្ឋាន​សំណង់​ខុន​ដូ​មួយកន្លែង​យីហោ​«​ផា​ក់វេ​»​ស្ថិតនៅ​ផ្លូវ​បេតុង​ភូមិ​ទួល​សំពៅ​សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌឫស្សីកែវ ។ ប្រភព​បន្តថា បន្ទាប់ពី​រកឃើញ​ពលករ​បរទេស​ចំនួន​២៦​នាក់​ហើយក៏​នាំយកទៅ​នាយកដ្ឋាន​សើ​ប​អង្កេត​និង​អនុវត្ត​និតិ​វិធី​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​និង​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ ។​
​មន្ត្រីប៉ូលិស​អន្តោ​ប្រវេ​ស​បានឱ្យដឹងថា​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើការ​ស្រាវជ្រាវ​យ៉ាងសកម្ម​នៅ​គ្រប់​ទីកន្លែង​ពិសេស​ការដ្ឋាន​សំណង់​ធំៗ​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ស្វែងរក​ជនបរទេស​ដែល​មក​ស្នាក់នៅ​និង​ធ្វើ​ការមិន​ស្របច្បាប់​នៅ​កម្ពុជា​យើង​ហើយ​ឃាត់ខ្លួន​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ៕

IMG-20170216-WA0007IMG-20170216-WA0008 IMG-20170216-WA0010-1IMG-20170216-WA0005