ពលករ​ខ្មែរ​ម្នាក់​ត្រូវ​ថៃ​ចាប់ខ្លួន​ពីបទ​ឃាតកម្ម​លើ​ថៅកែ​ស្រី​ជា​ជនជាតិ​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យុវជន​ម្នាក់​ដែលជា​ពលករ​ខ្មែរ ទៅ​បម្រើការ ងារ​ជា​កម្មករ​សាងសង់​នៅឯ​ខេត្ត​ប៉ាក់​ធុម​ថា​នី ត្រូវបាន​ក្រុម តម្រួត​ថៃ​តាម​ចាប់ខ្លួន​រហូតដល់​ស្រុក​អារញ្ញ​ប្រាក់​ថេត​បន្ទាប់ពី​យុវជន​រូបនេះ បានសម្លាប់​ស្ត្រី​ម្នាក់​ដែលជា​ថៅកែ​ស្រី​របស់ ខ្លួន ដោយសារតែ​គំនុំ​ផង និង​ចង់បាន​ទ្រព្យសម្បត្តិ​រប​ស់​ស្ត្រី នោះ​ផង ។ យោងតាម​របាយការណ៍​ដែល​យើង​ទទួលបាន​គឺ​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣ ទៀបភ្លឺ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ធ្វើអោយ​មានការ​ច្រួលច្របល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដោយ​ពួកគេ​មានការ​ភ័យខ្លាច គឺ​ហេតុការណ៍​នេះ​បានកើត​នៅក្នុង​ស្រុក​ខ្លង​ហ្លួង ខេត្ត ប៉ាក់​ធុម​ថា​នី ប្រទេស​ថៃ ។​
​ក្រោយពី​មានការ​ចុះ​ត្រួតពិនិត្យ​របស់​ក្រុម​តម្រួត​ថៃ​រួចមក គេ បាន​អះអាងថា ជនរងគ្រោះ​គឺជា​ស្ត្រី​ដែលមាន​នាទី​គ្រប់ គ្រង​ការងារ​កសាង​ផង និង​ត្រូវជា​ភរិយា​របស់​អនុប្រធាន ស្ថានីយ៍​អយៈ​ស្ម័​យាន​ខេត្ត ប៉ាក់​ធុម​ថា​នី​ផងដែរ ។ ដោយឡែក​មុខសញ្ញា​សង្ស័យ ក៏ត្រូវ​បានកំណត់​រួចជាស្រេច ហើយ​ក្រុម​តម្រួត​ក៏បានផ្តល់​ជា​សញ្ញា​ទៅកាន់​ស្ថានីយ៍​តម្រួត​នៅឯ​ស្រុក​ខ្លង​លឹក និង​ស្រុក​អារញ្ញ​ប្រាក់​ថេត ដើម្បី​ត្រៀម ស្កាត់​ចាប់​មុខសញ្ញា​ដែល​អាចធ្វើ​ដំណើរ​រត់គេច​ខ្លួន​វិល​ទៅរក​ស្រុកកំណើត​របស់គេ​វិញ ។​
​ទីបំផុត​នៅវេលា​ម៉ោង​១០ យប់ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ ២០១៧ កំលាំង​តម្រួត​បាន​ចាប់ខ្លួន​ឃាតករ​នៅត្រង់ចំណុច ចំណតរថយន្ត​ក្រុង​អារញ្ញ​ប្រាក់​ថេត ខណៈដែល​គេ​កំពុង​ចុះ ពី​រថយន្តក្រុង​ខ្សែ​បាងកក អារញ្ញ ដោយ​ជននេះ​មានឈ្មោះ ធី ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ជា​កម្មករ​កសាង​នៅក្នុង​ទីតាំង​ថៅកែ ស្រី​ដែល​គេ​សំលាប់​នោះ​តែម្តង ។​
​ក្រោយពី​បាន​នាំខ្លួន​យកទៅ​សាកសួរ ជនសង្ស័យ​ដែលជា ពលករ​ខ្មែរ​បាន​សារភាពថា ផ្ទះ​របស់​ថៅកែ​ស្រី​នោះ​ខ្លួន​ធ្លាប់ បានចេញ ចូល ដូច​ផ្ទះ​ខ្លួនឯង​ប្រមាណ​៣​ឆ្នាំ​មកហើយ ដោយ សារ​តែ​ខ្លួន​ជា​កម្មករ​កសាង​អោយ​ថៅកែ​ស្រី​រូបនោះ ។​
​ប៉ុន្តែ នៅពេល​៣​ថ្ងៃ​មុននេះ​ខ្លួន​ត្រូវបាន​ថៅកែ​ស្រី​បណ្តេញ​ឲ្យ​ឈប់​ធ្វើការ​ដោយសារតែ​គាត់​បានដឹងថា​ខ្លួន ប្រើប្រាស់​ថ្នាំញៀន ដោយសារ​បញ្ហា​នេះ ហើយ​ទើប​ធ្វើអោយ​ខ្លួន​មាន​គំនុំ ព្រម ទាំង​មានគំនិត​លោភលន់ ចង់បាន​ទ្រព្យសម្បត្តិរ​បស់​គាត់​ផង ទើបបានជា​ខ្លួន​លបចូល​ទៅក្នុង​បន្ទប់​សំលាប់​ថៅកែ​ស្រី ហើយ​ប្រមូល​ទ្រព្យសម្បត្តិ​ទាំងនោះ​ឡើង​រថយន្តក្រុង ដើម្បី​ត្រឡប់​ទៅ​កម្ពុជា​វិញ តែ​ត្រូវ​ចាប់ខ្លួនបាន ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ញ្ជូ​ន​ទៅកាន់​ខេត្ត​ប៉ាក់​ធុម​ថា​នី​វិញ​ហើយ​ដែលជា​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​សាកសួរ​បន្ត ព្រម ទាំង​អោយធ្វើ​ត្រាប់​ឡើងវិញ​ផង ហើយ​ទុកអោយ​ច្បាប់​ជា​អ្នកសម្រេច​៕(​ប្រភព​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ )

copy-right-new-248copy-right-new2-143