CNRP សម្រេចកែប្រការ៤៧ថ្មីនៃលក្ខន្តិកៈ
រាជធានីភ្នំពេញ៖ទីបំផុតសមាជរបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកនេះបានសម្រេចកែប្រការ៤៧ថ្មីនៃលក្ខន្តិកៈរបស់ខ្លួន ស្តីពីការជ្រើសរើសអនុប្រធានគណបក្ស ។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកសារព័ត៌មានថា ឡូវប្រការ៤៧ថ្មី នេះត្រូវបានធ្វើវិសោធនកម្មហើយ ដោយចាប់ពីពេលនេះតទៅ ការជ្រើសរើសអនុប្រធាន មិនត្រូវកំណត់រយៈពេលនោះឡើយ៕