ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​រង​ការបំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់​ជាថ្មីទៀត​ក្នុង​ខេត្តបាត់ដំបង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ខ្យល់​កន្ត្រាក់​លាយឡំ​ជាមួយ​ភ្លៀង​ផ្គរ និង​រន្ទះ​បាន​បោកបក់​លើ​ឃុំ​ចំនួន​២​ក្នុងស្រុក​មោងឫស្សី​បណ្តាលអោយ​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​ចំនួន​១៩​ខ្នង​រង​ការបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​។​
​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បានអោយដឹងថា នៅវេលា​ម៉ោង​២ និង​៣៥​នាទី ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៧​កន្លងមកនេះ​គ្រោះធម្មជាតិ និង​ភ្លៀង​ផ្គ​ផងដែរ​បាន​បោកបក់​ទៅលើ​ឃុំ​តា​លាស់ និង​ឃុំ​កកោះ ក្នុងស្រុក​មោងឫស្សី ខេត្តបាត់ដំបង​បណ្តាលអោយ​ផ្ទះសំបែង​ទាំង​ធំ​ទាំង​តូច​ចំនួន​១៩​ខ្នង​រង​ការបំផ្លាញ​យ៉ាងដំណំ​។​
​នៅក្នុង​ចំណោម​ផ្ទះ​ដែល​រង​ការខូចខាត​ខាងលើនេះ​មាន​ប្រភេទ​ផ្ទះ​ឈើ​ប្រក់ស​ង្ក័​សី​ចំនួន​ចំនួន​៥​ខ្នង​ផ្ទះ​រង​ការបំផ្លាញ​អស់​ខ្ទេចខ្ទី​ទាំងស្រុង​និង​ចំនួន​១៤​ខ្នង​ផ្ទះ​ទៀត​រង​ការប៉ះពាល់​ពី​២០​ទៅ​៣០​ភាគរយ​ដែល​ក្នុងនោះ​កើតមាន​លើ​ឃុំ​កកោះ​ចំនួន​១៦​ខ្នង​និង​លើ​ឃុំ​តា​លាស់​ចំនួន​៣​ខ្នង​
​គួរ​បញ្ជាក់ថា រយៈពេល​១​សប្តាហ៍​កន្លងមកនេះ មានស្រុក​ចំនួន​៦​ហើយ​ក្នុង​ខេត្តបាត់ដំបង​ដែល​បណ្តាលអោយ​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដោយសារ​ខ្យល់​កន្ត្រាក់ ភ្លៀង​ដែល​ការប៉ះពាល់​ធ្ងន់​និង​ស្រាល​សរុប​ចំនួន​១១២​ខ្នង​ផ្ទះ​ជាមួយគ្នានេះ​ក្រុមការងារ​កាកបាតក្រហម​សាខា​ខេត្តបាត់ដំបង​កំពុង​ជំរុញ​យុទ្ធនា​ការផ្តល់​អំណោយ​ដើម្បី​ចែក​រំ​លេក ​និង​សង្គ្រោះបន្ទាន់​ជា​បន្តបន្ទាប់​ផងដែរ​៕

18143068_1867457600159468_281392128_n18155221_1867457536826141_1484653271_n 18155447_1867457566826138_1783152504_n