​ពលករ​ខ្មែរ​ខុសច្បាប់​រាប់រយ​នាក់ត្រូវថៃដឹកមក​ទម្លាក់​នៅ​ក្រុង​ប៉ោយប៉ែត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​ពលករ​ខ្មែរ​ដែល​លួច​ឆ្លងដែន​តាម​ច្រករបៀង​ខុសច្បាប់ ទាំងចាស់​ក្មេង រួមទាំង​កុមារ​តូចៗ​រាប់រយ​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ដឹក​មក​ទម្លាក់ចោល​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​កាលពី​យប់ ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៧​។​
​បើតាម​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ពលករ​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មកនេះ​មាន​ចំនួន​សរុប​ជាង ១​ពាន់​នាក់ ហើយ​ពួកគេ​នឹងត្រូវ​បញ្ជូនមក​ចាប់ពី​យប់​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៧​។ ប្រភព​បន្តថា ក្រុម​ពលករ​ដែល​អាជ្ញាធរ​បញ្ជូន​ត្រឡប់មកវិញ​នេះ គឺ​មក​ស្ទើរតែ​ពី​គ្រប់​ខេត្ត​ទាំងអស់​។ ប្រភព​បញ្ជាក់ថា ការបញ្ជូន​កម្មករ​ខ្មែរ​មកវិញ​នេះ អាជ្ញាធរ​ថៃ​ក៏បាន​ជូនដំណឹង​មក​ភាគី​កម្ពុជា ហើយក៏​មានការ​រង់ចាំ​ទទួល​ពលករ​ទាំងនោះ​ពី​សំណាក់​អភិបាលក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េង​ជ្រួញ ផងដែរ​។​
​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ពលករ​ថា ពួកគេ​ត្រូវបាន​ក្រុម​មេខ្យល់​នាំ​ចូលទៅ​ប្រទេស​ថៃ តាម​ច្រករបៀង​ជា​ថ្នូរ​នឹង​ការបង់ប្រាក់​ប្រមាណ ៧០​ដុល្លារ​អាមេរិក​៕

fn-2017-04-26-21-13-10-1fn-2017-04-26-21-13-11-3 fn-2017-04-26-21-13-12-9