យុវជន​ដែល​រង​ការវាយដំ​ទាត់​ធាត់​ពី​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់ពាក្យ​បណ្តឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ យុវជន​រងគ្រោះ​ដោយសារ​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ព្រួត​វាយ​ធ្វើបាប គ្រាន់តែ​បើក​ម៉ូតូ​ឆ្លងកាត់​ក្បួន​ដង្ហែ​បក្ស​របស់​ពួកគេ​នោះ បានសម្រេច​ដាក់ពាក្យ​បណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​។​
​បុរសរងគ្រោះ​ឈ្មោះ សេក សាម៉ុន អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​វាល​ម្ល​ម ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង និង​បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ​មានមុខរ​បរជា​អ្នកបើក​គ្រឿងចក្រ​កាយ​ដី​។​
​គួរ​បញ្ជាក់ថា នៅវេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៧ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ បាននាំគ្នា​ព្រួត​វាយ​យុវជន​ម្នាក់​ក្នុង​ឯ​សណ្ឋាន​ធម្មតា​យ៉ាងដំណំ​នៅ​ទីសាធារណៈ​តាម​ដងផ្លូវ​ព្រះ​មុនី​រ៉េត ខណៈ​កំពុង​ហែ​ឃោសនា​រក​សំឡេងឆ្នោត នៅ​ម្តុំ​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​៕

IMG_3712IMG_3710IMG_3711IMG_3713