នគរបាល​អន្តោប្រវេសន៍​បន្ត​ចុះ​ឃាត់​ជនបរទេស​ខុសច្បាប់​ចំនួន​៩៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2017 ក+ ក-

​ដោយ ៖ បក្សី​ចាំ​ក្រុង​
​ភ្នំពេញ ៖ ក្រុម​ប្រតិបត្តិការ​ចម្រុះ​របស់ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី ចុះ​ត្រួតពិនិត្យ​វត្តមាន​ស្នាក់នៅ​របស់​ជនបរទេស​បាន​ចំនួន​៩៣​នាក់​ពីបទ​លួច​ឆ្លងដែន​ចូល​-​ស្នាក់នៅ និង​ធ្វើការ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​សៀវភៅ​ការងារ​។ ប្រ​ត្តិ​ប​ត្តិ​ការណ៍​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​ការដ្ឋាន​សំណង់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​ឧ​ត្ត​ម​សេនីយ អ៊ុក ហៃ​សិឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​និតិ​វិធី​បានបញ្ជាក់​អោយដឹងថា កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​កម្មករ​ដែលជា​ជនបរទេស​កំពុងធ្វើកា​រ​ទីនោះ បាន​ខ្លួន​ជនបរទេស​សរុប​ចំនួន ៩៣​នាក់​/​ស្រី​០៧​នាក់​មាន​ចំនួន​២​សញ្ជាតិ ក្នុងនោះ ជនជាតិ ចិនដីគោក ចំនួន ៥១​នាក់​/​ស្រី​០១​នាក់ និង​ជនជាតិ វៀតណាម ចំនួន ៤២​នាក់​/​ស្រី​០៦​នាក់ ។​
​ក្រោយពេល​ពិនិត្យ​នៅ​ការដ្ឋាន​ខាងលើ​ជនបរទេស​ដែល​គ្មាន​លិខិត​ត្រឹមត្រូវ បាន​នាំមក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​តាមច្បាប់​៕

18788242_1882361885335706_1531681478_n18816181_1882361878669040_486473952_n 18816588_1882361898669038_1321104522_n 18835311_1882361888669039_1693129971_n