ភ្នាក់ងារ​កាសែត​កម្ពុជា​ថ្មី​ម្នាក់​ត្រូវ​ឡាន​ដឹក​ដី​បុក​​រងរបួស​ធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៤៥​នាទី យប់ ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៧ នៅខាងមុខ​សាលាសង្កាត់​ព្រែកកំពឹស តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ដី ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផងដែរ​។​
​រថយន្ត​របស់លោក ចាន់ មុនី ជា​អ្នកកាសែត កម្ពុ​ជាថ្មី ប្រចាំការ​ខេត្តកណ្តាល ត្រូវ​រថយន្ត​ដឹក​ដី បុក​បណ្តាល​ឲ្យ​របួសធ្ងន់ គាប​ជាប់​រថយន្ត ចំណែក​រថយន្ត​របស់​លោក​ខូចខាត​ស្ទើរ​ខ្ទេច​។​
​រថយន្ត​របស់លោក ចាន់ មុនី ដែលជា​អ្នកកាសែត កម្ពុ​ជាថ្មី ប្រចាំការ​នៅ​ខេត្តកណ្តាល​នោះ គឺ​ធ្វើដំណើរ​តែម្នាក់ឯង ហើយ​គ្រោះថ្នាក់​នោះ គឺ​រថយន្ត​ដឹក​ដី ដែល​អ្នកបើកបរ​ស្ថិតនៅក្នុង​ស្ថានភាព​ស្រវឹង​ផង​នោះ បាន​បើក​រេ​ចង្កូត ចូល​ខាងស្តាំ​ដៃ​របស់​រថយន្ត​លោក មុនី បណ្តាល​ឲ្យ​បុក​កៀប​អ្នកបើកបរ​រថយន្ត​អ្នកកាសែត​នៅ​ខាងក្នុង​តែម្តង​។​
​ក្រោយ​កើតហេតុ ប្រជាពលរដ្ឋ​នៅ​ជិត​នោះ បាននាំគ្នា​គាស់​យក​អ្នកបើកបរ គឺ​លោក ចាន់ មុនី ចេញពី​រថយន្ត រួច​បញ្ជូនទៅ​មន្ទីរពេទ្យ​រុស្ស៊ី ដើម្បី​សង្គ្រោះ​ជីវិត បន្ទាប់ពី​លោក​ស្ថិតនៅក្នុង​អាកា​រៈរ​បួស​ធ្ងន់ធ្ងរ​៕

18871499_1882893115282583_1713263298_n18816354_1882893165282578_104859346_n