ភ្នំពេញ ៖ ជាងតរបណ្តាញម្នាក់បានស្លាប់ភ្លាមៗខណៈពេលកំពុងឡើងតបណ្តាញខ្សែកាបនៅលើបង្គោលភ្លើងបណ្តាលអោយឆ្លងចរន្ធអគ្គីសនីធ្លាក់ចុះមកខាងក្រោមលើដីបណ្តាលអោយស្លាប់យ៉ាងអាណោចអាធម៌។ ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង១៥នាទីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជយ័។
ជនរងគ្រោះមានឈ្មោះនុន នៅអាយុ៣២ឆ្នាំមានមុខរបរអ្នកមៅការអូសខ្សែរកាប ស្នាក់នៅសង្កាត់ទំនុបទឹក ខណ្ឌចំការមន និងមានស្រុកកំណើតខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញមានក្រុមជាងតខ្សែកាបមួយក្រុមមានគ្នា៣នាក់បានជិះរម៉កម៉ូតូកង់៣មួយគ្រឿងដឹកសម្ភារះមកជុសជុលខ្សែកាបនៅចំនុចកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះខាងលើបានឡើងតខ្សែកាបនៅលើបង្គោលភ្លើងកំពស់ប្រមាណ៦ម៉ែត្រក៏បានឆ្លង និងខ្សែកាបនៅខាងលើបណ្តាលអោយឆក់ធ្លាក់ចុះមកបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុ ក៏មានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែខណ្ឌច្បារអំពៅបានមកដឹកជនរងគ្រោះខាងលើដែរតែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជិវិតបាត់ទៅហើយ
បច្ចុប្បន្នសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចដំកល់នៅវត្តសន្សំកុសលដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕