គ.ជ.ប ប្រកាសជ្រើសរើសក្រុមចុះឈ្មោបោះឆ្នោតចំនួន៣៤៩២នាក់
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញថា គ.ជ.ប នឹងធ្វើការជ្រើសរើស ក្រុមចុះឈ្មោះបោះឆ្នោត ចំនួន១,៦៤៦ក្រុម ស្មើនឹងចំនួន៣,៤៩២នាក់ ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់នៃរាជធានីខេត្ត សម្រាប់ការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧៕