សមត្ថកិច្ចចាប់យុវជនម្នាក់ទៀតគំរាមបាញ់សម្លាប់សម្តេច ហ៊ុន សែន
ភ្នំពេញ ៖ កម្លាំងនគរបាលបានចាប់ខ្លួនយុវជនម្នាក់ទៀហើយ ដែលបង្ហោះសារតាម Facebook គំរាមបាញ់សម្លាប់សម្តេតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចក្រសួងមហាផ្ទៃ។
ប្រភពដដែបន្តថា យុវជនដែលប្រមាថជីវិតសម្តេចតេជោ ហ៊ុន សែន នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅខេត្តព្រះសីហនុ បន្ទាប់ពីរូបគេបង្ហោះសារ និងរូបភាពតាម Facebook គំរាមបាញ់សម្លាប់សម្តេចតេជោ។ នាយឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា ពេលនេះកម្លាំងនគរបាលកំពុងនាំខ្លួន ជនសង្ស័យរូបនោះ មកនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនដើម្បីសួរនាំ៕