អា​ជីករ​ផ្សារ​ស្តៅ​១១​នាក់​លើកគ្នា​សុំអោយ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​រឿង​តូប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2017 ក+ ក-

​ដោយ ៖ ប៉ែន សុផល​
​ខេត្ត​បាត់​ដំ​ដំបង ៖ ក្រុម​អា​ជីករ​ផ្សារ​ដំណាក់​ស្តៅ ស្រុក​រត​នះ​មណ្ឌល​ចំនួន​១១​នាក់​បាន​លើកគ្នា​មកដល់​សាលាខេត្ត​បាត់ដំបង​សុំអោយ​អាជ្ញាធរខេត្ត​ជួយ​អន្តរាគមន៍​អោយបាន​តូប​ចូល​លក់​វិញ​នៅលើ​ចំណតរថយន្ត​សាងសង់​ថ្មី​។​
​អ្នកស្រី​អន សៀង​បូរី អតីត​អា​ជីករ​លក់​ម្ហូបអាហារ​ក្នុង​ទីតាំង​ចំណតរថយន្ត​ចាស់​បានលើកឡើង​នៅ​ល្ងាច​ថ្ងៃទី​១២ កក្ត​ដា​នេះ​ថា ពួកគាត់​មាន​គ្នា​ចំនួន​១១​នាក់​តំណាងអោយ​អា​ជីករ​៨​គ្រួសារ​ធ្វើដំណើរ​មក​សាលាខេត្ត​បាត់ដំបង​ដើម្បី​សុំអោយ​ឯកឧត្តម ច​ន្ទ័ សុផល អភិបាលខេត្ត​ជួយ​ដោះស្រាយ​បញ្ហា​មិនមាន​កន្លែង​លក់ដូរ ក្រោយពី​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​សាង់សង់​រួចរាល់​ហើយ​ដាក់​សាច់ញាតិ​និង​ក្រុមគ្រួសារ​របស់​មន្ត្រី​សាលាស្រុក​ចូល​ដាក់​ឥ​វ៉ាន់​លក់​មិនមាន​ឈ្មោះ​ពួកគាត់​។​
​អា​ជីករ​អ្នកស្រី ង៉ែត ចន្ថា អាយុ​៧៦​ឆ្នាំ​បាន​ប្រាប់​សារព័ត៌មាន​មេគង្គ​ប៉ុស្តិ៍ អោយដឹង​ដែរ​ថា មូលហេតុ​ធំ​ដែល​បង្ខំ​អោយ​ពួកគាត់​លើកគ្នា​ទាំងអស់​មកនេះ​ដោយសារតែ​ការ​ព្រួយ​បារ​ម្មណ៍ ព្រោះ​ក្រោយពី​ការសម្របសម្រួល​ដោយ​មន្ត្រី​សាលាខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១២ កក្ត​ដា​នេះ​តម្រូវអោយ​អ្នក​ចូល​លក់​ថ្មី​ជា​សាច់ញាតិ​ម្ចាស់​ក្រុមហ៊ុន​ផ្អាក​ការនាំ​ទំនិញ​ចូលក្នុង​តូប ប៉ុន្តែ​ក្រោយពី​មន្ត្រី​សាលាខេត្ត​ចេញផុត​អ្នកលក់​ថ្មី​ជញ្ជូន​ឥ​វ៉ាន់​ដាក់លក់​ឡើងវិញ ខ្លាចក្រែង​ចូល​លក់បាន​ហើយ​មិន​ងាយ​ចេញ​វិញ​។​
​ការលើក​គ្នា​សុំអោយ​អាជ្ញាធរខេត្ត​ជួយ​អន្តរាគមន៍​នា​មុខ​សាលាខេត្ត​នេះ​ត្រូវបាន​លោក ឆាយ ម៉ា​ទីណា​ល់ នាយករង​រដ្ឋបាល​សាលាខេត្ត​គ្រា​មកជួប​ជាមួយ​ក្រុម​អា​ជីករ​បាន​សុំអោយ​ក្រុម​អា​ជីករ​ទាំងអស់​ត្រឡប់​ទៅកាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ​សិន ទុកពេល​អោយ​អាជ្ញាធរ​ស្រុក​ឬ​ខេត្ត​រក​ដំណោះស្រាយ​ជូន​។​
គួរ​បញ្ជាក់ថា នៅ​អំឡុង​ដើមខែ​មករា ឆ្នាំ​២០១៧ កន្លងមកនេះ​អាជ្ញាធរ​ស្រុក​និង​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ដំណាក់​ស្តៅ​បានស្នើរ​សុំអោយ​អា​ជីករ​ចំនួន​១១​តូប​រុះរើ​តូប​ចេញ​សិន ដោយ​សន្យាថា​ក្រោយពី​ការរៀបចំ​សាងសង់​អោយមាន​របៀប​ថ្មី​ហើយ​និង​អោយ​ក្រុម​អា​ជីករ​ទាំងអស់​ចូល​លក់​ដូច​ធម្មតា​វិញ ប៉ុន្តែ​ជាក់ស្តែង​ក្រោយពី​ក្រុមហ៊ុន​វិនិយោគ​រៀបចំ​រួច​បានដាក់​អ្នកផ្សេង​ថ្មី​អោយចូល​លក់​ទៅវិញ​ទើប​មាន​ការតវ៉ា​ជា​បន្តបន្ទាប់​ដល់​អាជ្ញាធរ​ស្រុក និង​ចុងក្រោយ​ដល់​អាជ្ញាធរខេត្ត​៕

19197704_1905319116373316_1649013952_o19551637_1905319113039983_189019495_o 20030771_1905319093039985_1227438534_n 20030903_1905319096373318_1233503635_n 20031132_1905319089706652_385493764_n 20067795_1905319106373317_1853220015_n