សមត្ថកិច្ច​ចាប់​ទូក​ដឹកឈើ​គ្មាន​ច្បាប់​១​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2017 ក+ ក-

​ខេត្តក្រចេះ ៖ ស្ថាប័ន​អយ្យការ​ដឹកនាំ​ដោយ​លោក ជា សុភ​ក្ត្រ័ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តក្រចេះ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​ខេត្ត​ឲ្យ​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទូក​ដឹកឈើ​១​គ្រឿង ដែលមាន​ផ្ទុក​ឈើ​ជាច្រើន​មែត្រ​គូប​គ្មាន​ច្បាប់​អនុញ្ញាត និង​ហៅ​មនុស្ស​ចំនួន ៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​មក​សួរនាំ​ផងដែរ​។ ប្រតិ​ប​ត្ត​កា​រប​ង្គ្រា​ប​នេះ ធ្វើឡើង​នៅវេលា​ម៉ោង​៩ និង​៣០​យប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ នៅក្នុង​ទន្លេមេគង្គ​ចំនុច​ភូមិ​សោ​ប​ក្រោម ឃុំ​សោ​ប ស្រុក​ព្រែក​ប្រស​ព្វ័ ខេត្តក្រចេះ ។​
​លោក ជា សុភ​ក្ត្រ័ បាន​ឲ្យ​ដឹងថា មុន​និង​ដល់​ឈាន​កា​រប​ង្គ្រា​ប​ទូក​ឈើ​១​គ្រឿង​នេះ គឺ​លោក​បានទទួល​ព៏​ត៌មាន​ពីរ​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​ទូក​កំពុង​ផ្ទុក​ឈើ​ក្នុង​ទន្លេ ហើយ​លោក​ក៏​ដឹកនាំ​កម្លាំង​បើក​ប្រតិបត្តិ​ការណ៍​ចុះ​ដល់​ចំណុច​នោះ​ក៏​ធ្វើការ​ប​ង្គ្រា​ប​តែម្ដង​ថែមទាំង​ហៅ​មនុស្ស​ចំនួន​៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​មក​សួរនាំ​លើ​ករណី​ដឹកឈើ​ខុសច្បាប់​នេះ​។​
​លោក អ៊ិន ស៊ីណា​ង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹងថា ឈើ​ទាំងនោះ ជា​ប្រភេទ​ឈើ​លេខ​១ តែ​មិនទាន់​ដឹង​តួលេខ​ចំនួន​ឈើ​នោះទេ ព្រោះ​កម្លាំង​លោក​កំពុង​រឹបអូស​ទូក​មួយគ្រឿង​នោះ​យកទៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ ដើម្បី​ធ្វើការ​វាសវែង និង​កសាង​សំណុំរឿង​តាម​នីតិវិធី​រដ្ឋបាល​ព្រៃឈើ​៕

19897912_1905434259695135_609500594_o20049358_1905434256361802_1027675983_o 20049447_1905434269695134_49194308_o 20049578_1905434266361801_1979179287_o