បញ្ជូនខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់នៅខណ្ឌដូនពេញមកតុលាការ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះសមត្ថកិច្ចបានបញ្ជូនខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញមកតុលាការដើម្បីចាត់ការបន្ដ ក្រោយបញ្ចប់ការសួរនាំរបស់កងរាជអាវុធហត្ថ។
សូមជម្រាបថា ខ្មាន់កាំភ្លើងឈ្មោះ ទូច បូភាព អាយុ៣៥ឆ្នាំ ដែលបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ កាលពីវេលា ម៉ោង១០ និង៣០នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ បានចូលសារភាពនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា បន្ទាប់ពីមានដីកាបង្គាប់ឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារាជធានីភ្នំពេញ៕