ប្រកាសផ្ទេរភារកិច្ច និងតែងតាំងតំណែងស្នងការខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
សូមរំលឹកថា លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ជាអតីតស្នងការនគរបាលខេត្តតាកែវ ហើយត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសផ្លាស់ប្ដូរ ទៅជាស្នងការនគរបាលខេត្តមណ្ឌលគិរីដើប្បី ជំនួសលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ទៅជាអនុប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន ក្រសួងមហាផ្ទៃ៕