កម្ពុជាយកថ្ងៃទី១០ ខែកក្កដា ជាទិវាចងចាំនៃការដាក់បញ្ជូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុករបស់កម្ពុជាជាសម្បត្តិបេតិកភណ្ឌពិភពលោក
រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីអបអរសាទរការដាក់បញ្ជូនប្រាសាទសំបូរព្រៃគុក ជាសម្បតិ្តបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ សម្ដេច ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងយកថ្ងៃទី១០ ខែកក្កដា ជារៀងរាល់ឆ្នាំ ជាទិវានៃការចងចាំក្នុងការដាក់ តំបន់ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សូមបញ្ជាក់ថា អង្គការ UNESCO បានសម្រេចបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។ ការបញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិវប្បធម៌ពិភពលោកនេះ គឺជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា ៕