សម្តេច ហ៊ុន សែន អះអាងថា CPP នឹង​បន្តឈ្នះឆ្នោត​ឆ្នាំ​២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន បានបញ្ជាក់​នៅលើ​ប្រព័ន្ធ Facebook របស់​សម្តេច​ថា ចាប់តាំងពី​ពេល​បោះឆ្នោត ឃុំ​សង្កាត់ មកទល់ពេលនេះ ចំនួន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូល​ជា​សមាជិក គណបក្ស​ប្រជាជន ក៏មាន​សន្ទុះ​កើនឡើង យ៉ាងខ្លាំង​ទាំង​នៅក្នុង​និង​ក្រៅប្រទេស ។ នេះ​គឺ​បង្ហាញអោយឃើញ កាន់តែច្បាស់​ថា គណបក្ស​ប្រជាជន នឹង​ទទួល​ជ័យជំនះ នៅក្នុង​ការ​បោ​ឆ្នោត​ឆ្នាំ​២០១៨ ជា​បន្តទៀត ។​
​សម្ត​ច​ថែមទាំង​សរសេរថា ប្រទេសជាតិ​មាន​សន្តិភាព​យូរអង្វែង គឺមាន​ការរីកចម្រើន​យូរអង្វែង ។​សម្តេច​បន្តថា “​ការខិតខំ​ប្រឹងប្រែង របស់​សម្តេច មកដល់​សព្វថ្ងៃនេះ បានបង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ បានឃើញ​ច្បាស់ នូវ​ការរីកចម្រើន​ពិត​របស់​កម្ពុជា ។ សន្តិភាព បានផ្តល់​ឱកាស​ឲ្យ​យើង កសាង​ប្រទេសជាតិ បាន​លឿន​ឆ្ពោះទៅមុខ​” ។​
​សម្តេច ហ៊ុន សែន បញ្ជាក់ថា បាន​បន្តថា “​សព្វថ្ងៃនេះ​អ្នកវិនិយោគទុន​ជាតិ និង​អន្តរជាតិ​មាន​ជំនឿ​ទុកចិត្ត​យ៉ាងខ្លាំង លើ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ច្បាស់លាស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ដែល​ធានាបាន​នូវ បរិយាកាស​វិនិយោគ​ល្អ ជាមួយនឹង​ស្ថេរភាព​នយោបាយ និង​សន្តិសុខ​សង្គម មិន​ដូច​ការបំពុល និង​បំផ្លើស​ព័ត៌មាន​អាក្រក់ ពី​ក្រុម​ខិលខូច​មួយចំនួន​ឡើយ ។ ទន្ទឹមនឹង​នេះដែរ កំណើន​ទេសចរណ៍ ក៏​កំពុង​កើនឡើង​យ៉ាងខ្ពស់ ដែល​យើង​រំពឹងទុក​ថា នឹង​កើន​ដល់​៥ លាន នាក់​ក្នុង​១​ឆ្នាំ​។ ប្រជាពលរដ្ឋ​រីករាយ​សាទរ ដោយ​ទទួលបាន​នូវ​ការងារ​សមស្រប និង​មុខរបរ​តូចធំ​ជាមួយ ប្រាក់ចំណូល​សមរម្យ ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ កាន់តែ​ល្អប្រសើរ​ឡើង​” ៕

17493096_1282242311824263_1156157764752459940_o