បុគ្គល យូ ណារិន ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួនបាន​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2017 ក+ ក-

​ខេត្ត​ព្រះសីហនុ ៖ បុគ្គល​ឈ្មោះ «​យូ ណារិន​» ដែល​តាំងខ្លួន​ជា​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​ដែល​ពាក់ព័ន្ធ​រឿង​ប្រមូល​ប្រជាជន​ទៅ​សង់​ខ្ទម​រំលោភបំពាន​ដី​កម្មសិទ្ធិ​រដ្ឋ និង​អ្នកដទៃ​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួនបាន​ហើយ​កាលពី​រសៀល​ម្សិលមិញ​នៅ​ចំណុច​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឲ្យ​ដឹងថា ប្រតិបត្តិការ​ចាប់ខ្លួន​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឆេង វុទ្ធី ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត ហើយ​ធ្វើឡើង​នៅ​ចំណុច​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។ លោក​បន្តថា ជនសង្ស័យ​មានឈ្មោះ ង៉ែត សារិន ហៅ យូ ណារិន អាយុ​៤៧​ឆ្នាំ មុខរបរ​ទិញ​លក់​ដី មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។
​ទោះជា​យ៉ាងណា​បើតាម​លិខិត​របស់​បញ្ជាការដ្ឋាន​អង្គរក្ស ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៧ ដែល​ផ្ញើ​ទៅកាន់​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា «​លោក យូ ណារិន ពុំមាន​ឈ្មោះ​នៅក្នុង​ក្របខណ្ឌ និង​មិនមែនជា​ឧ​ត្ត​ម​សេនីយ៍​ទោ មេបញ្ជាការរង បញ្ជាការ​អង្គរក្ស​នោះទេ​»៕

fn-2017-07-19-20-54-00-0fn-2017-07-19-20-54-00-1