ដាច់កាបយោងធ្លាក់កម្មករម្នាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​​កម្ពស់​១៤​ជាន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 August, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​កម្មករសំណង់​ម្នាក់​បាន​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​មាន​កម្ពស់​១៤​ជាន់​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ក្រោយ​ជណ្តើរយោង​ដាច់​ខ្សែកាប​។ ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​នា​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧​នេះ ស្ថិតនៅ​ចំណុច​អគារ​ការដ្ឋាន​សំណង់​ក្នុង​បរិវេណ​កាស៊ីណូ​ក្រោ​ន (​ចំណុច​ហ្គេ​នទី​ង​) ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​ជនរងគ្រោះ​ខាងលើ​ឈ្មោះ គី ម៉ូ​សា អាយុ​១៨​ឆ្នាំ ជា​ខ្មែរ​អ៊ីស្លាម មាន​ទីលំនៅ​ក្នុងភូមិ​ចាន់គិរី​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត រងរបួស​ធ្ងន់​បាក់​ស្មងជើង​ស្តាំ​-​ពោះ និង​បែកក្បាល ហើយ​ត្រូវបាន​ក្រុមកម្មករ​ដូចគ្នា ជួយ​ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត ។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ជនរងគ្រោះ និង​កម្មករ​ផ្សេងទៀត​សរុប​៣​នាក់ ជិះ​ជណ្តើរយោង​ពីក្រោម​ទៅលើ​តែ​២​នាក់ បាន​ចុះ​តាម​ជាន់​ផ្សេងៗ​អស់​នៅ តែ​ជនរងគ្រោះ​បន្ត​ឡើង​ទៅជា​ន់ទី​១៤​។ លុះ​ទៅដល់ ស្រាប់តែ​ដាច់​ខ្សែកាប​យោង​ធ្លាក់​មក​ដី​បង្ក​របួស​ធ្ងន់ធ្ងរ​តែម្តង ។ ប្រភព​បញ្ជាក់ថា ខ្សែកាប​យោង​នោះ​ដាច់​ជិត​អស់​យូរហើយ តែ​មិនឃើញ​មានការ​ផ្លាស់ប្តូរ​ទេ​៕

293e8aa7-8322-48b7-9c78-cc3174ef134b47e685b5-62fd-4e0f-a9be-f2422958f66d