សម្តេច ហ៊ុន សែន ឧបត្ថម្ភថវិកា៥០០ដុល្លារដល់អត្តពលិកត្រៀមចេញទៅស៊ីហ្គេម
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាដល់ប្រតិភូកីឡាកម្ពុជាទាំងអស់ក្នុងម្នាក់ៗទទួលបានចំនួន ៥០០ដុល្លារដើម្បីត្រៀមចេញទៅប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃខាងមុខនេះ។
សម្ដេចបានប្រកាសដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលសរុបជាប្រាក់ឧបត្ថម្ភស្មើចំនួនជិត ១៤ម៉ឺនដុល្លារ។
សម្ដេចក៏បានបញ្ជាក់ដែលថា សម្ដេចនឹងដំឡើងប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់ នៅព្រឹត្តិការណ៍ស៊ីហ្គេមក្រោយៗទៀត នៅពេលដែលសេដ្ឋកិច្ចកម្ពុជា កំពុងតែមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីស៊ីហ្គេមឆ្នាំ២០១៥ សម្ដេចបានឧបត្ថម្ភអត្តពលិកកម្ពុជាម្នាក់ទទួលបាន ៣០០ដុល្លារផងដែរ៕