រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះគណៈរដ្ឋមន្ត្រី បើកកិច្ចប្រជុំរបស់ខ្លួន ដោយពិភាក្សាលើរបៀបវារៈចំនួន៣ ខណៈដែលកិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
របៀបវារៈចំនួន៣រួមមាន ៖ ១៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា ១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែល មានអត្ថប្រយោជន៍ និងគំរូឧស្សហកម្ម។ ២៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែក ហានិភ័យ ការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជធការ និងអតីតយុទ្ធជន។ ៣៖ បញ្ញាផ្សេងៗ ដូចជា សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័ន ពីស្ថាប័ននីតិប្បញត្តិលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត៕