ដោយ ៖ ប៉ែន សុផល
ខេត្តបាត់ដំបង ៖ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល បានអញ្ជើញជួបសំណេះសំណាលជាមួយក្មេងៗកុមារកំព្រាសរុប១៩៦នាក់មកពីមណ្ឌលចំនួន២រួមមានបូរីកុមារកំព្រាបាត់ដំបង១និងបូរីកុមារកំព្រាបាត់ដំបង២។
ពិធីសំណេះសំណាលនេះដែរបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅក្នុងបរិវេណបូរីកុមារកំព្រាបាត់ដំបង១ ស្ថិតក្នុងភូមិផ្កាស្លារ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ច័ន្ទ សុផលអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង រួមនិងឯកឧត្ដមលោកជំទាវ ប្រធានអនុប្រធានមន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបដែលបានចូលរួម។
ក្នុងការជួបសំណេះសំណាលនាពេលនេះ លោក ច័ន្ទ សុផល បានសម្តែងការត្រេកអរនិងអគុណយ៉ាងខ្លាំងទៅដល់នាយក នាយករង លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលគ្រប់គ្រង នៅតាមមណ្ឌលហើយបានមើលថែរ អប់រំទៅដល់ក្មេងៗកុមារកំព្រា ទាំងអស់អោយបានរៀនសូត្រមានការចេះដឹងខ្ពស់រហូតទទួលបានកាងារធ្វើល្អៗ។
ជាមួយគ្នានេះលោកអភិបាលខេត្តក៏បានសំណូមពរទៅដល់ក្មួយៗកុមារកំព្រាទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រយកចំណេះដឹងនិងបទពិសោធន៍ថ្មីៗបន្ថែមដើម្បីទទួលបានចំណេះដឹងពិតប្រាកដ និងមានការចូលរួមឧបត្ថមសំភារៈ គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនសម្រាប់មណ្ឌលទាំងពីរនិងបានរៀបចំអាហារមួយពេលសំរាប់ក្មួយៗកុមារកំព្រាបានហូបជួបជុំគ្នាផងដែរ៕