ក្រុមហ៊ុនអន្តរជាតិ​៤​ថ្មី​ទៀត និងACU ចុះ​កិច្ចព្រមព្រៀង​ប្រឆាំង​អំពើពុករលួយ​ក្នុង​វិស័យ​ឯកជន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2017 ក+ ក-

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី​៤ ខែសីហា នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានរៀបចំ​ពិធី​ចុះ ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​”​កិច្ចសហប្រតិបត្ដិការ​”​ជាមួយ​ក្រុមហ៊ុន​ចំនួន​៤ ដើម្បី រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​នៅក្នុង​វិស័យ​ឯកជន​។
ឯកឧត្ដម ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹង ថា ការចុះ​អនុ​ស្ស រណៈ​យោគយល់​គ្នា​នេះ គឺជា​ការចុះកិច្ចសន្យារ​វាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រុមហ៊ុន ឯក ជន​ចំនួន​៤ ក្នុង​គោលបំណង​សំខាន់ៗ​ចំនួន​៣​ដូចជា​៖
​ទី​១.​ចង់​ឲ្យ​ក្រុមហ៊ុន​ប្ដេជ្ញា​ចិ​ត្ដ​ធ្វើជា​ស្ថាប័ន​ស្អាតស្អំ​,​កសាង​នូវ​វប្បធម៌​តម្លាភាព​,​គោរព​ច្បាប់​កម្ពុជា ដោយ​ត្រូវបដិសេធ​រាល់​អំពើពុករលួយ​,​។ ទី​២.​អង្គភាព​ប្រឆាំង​អំពើពុករលួយ សន្យា​ការពារ សុចរិត ភាព និង​គាំទ្រ​យ៉ាង​ពេញទំហឹង នូវ​ការប្ដេជ្ញា​ចិ​ត្ដរបស់​ភាគី​ក្រុមហ៊ុន ដោយ​រក្សា​ឲ្យ​បាន ដាច់ខាត នូវ ការសម្ងាត់​ពី​ប្រភពព័ត៌មាន និង​ភស្ដុតាង​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ដែល​ផ្ដល់ជូន ហើយនឹង​ធ្វើការ ស៊ើបអង្កេត​។ ទី​៣.​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រុមហ៊ុន​នឹង​បង្កើត​ច្រក​ទំនាក់ទំនង​គ្នា​មួយ ដែល​លឿន រហ័ស និង​សម្ងាត់​សម្រាប់​ប្រាស្រ័យ​ទាក់ទង​គ្នា គ្រប់ពេលវេលា និង​គ្រប់​កាលៈ ទេសៈ ដែល​ចាំបាច់​។
ឯកឧត្ដម ឃាង សេង បាន​ឲ្យ​ដឹង​បន្ត ថា រហូតមក​ទល់នឹង​ពេលនេះ មាន​ក្រុមហ៊ុន​ឯកជន ចំនួន ៨២ ហើយ ដែល​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ជាមួយ​អង្គភាព​ប្រឆាំង អំពើ ពុករលួយ ដើម្បី​សហការគ្នា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​។ ជាមួយគ្នានេះ អនុប្រធាន អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បន្ត​អំពាវនាវ និង​លើក​ទឹក​ចិ​ត្ដ​ឲ្យ​វិស័យ​ឯកជន​ដទៃទៀត ចូលរួម ក្នុងការ​ប្រយុទ្ធ ប្រឆាំង​អំពើពុករលួយ ដើម្បី​រួម​កម្លាំង​គ្នា​ចូលរួម​អនុវត្ដ​គោល នយោបាយ​កំណែ ទម្រង់ ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ទាំង​ក្នុង​វិស័យ ឯកជន និង​សាធារណៈ សំដៅ​ធានា​នូវ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ក្នុង​ការប្រកប​ធុរកិច្ច និង​ផ្ដល់​សេវាសាធារណៈ​។
​សូម​ជម្រាប ថា ក្រុមហ៊ុន​ទាំង​៤ ដែល​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​អង្គភាព​ប្រឆាំង អំពើ ពុករលួយ​នៅថ្ងៃនេះ រួមមាន​៖​ទី​១.​ក្រុមហ៊ុន​មី​ល​តុ​ន ខេ​ម​បូ​ឌា ម៉ា​យ​ក្រូ​អ៊ី​ន​សួ​រេ​ន​ភីអិលស៊ី ,​ទី​២.​ក្រុម ហ៊ុន​មី​ដូ​រី ថេ​កណ ផាក ខេ​ម​បូ​ឌា ខ​ប​ភើ​រេ​សិន​,​ទី​៣.​ក្រុមហ៊ុន​រ៉ុ​កកូ ហ្វី​និក​,​និង​ទី​៤.​ក្រុមហ៊ុន​អូ​កា​តូ ខេ​ម​បូ​ឌា ភ្នំពេញ​៕

23Untitled