GMAC គាំទ្រគម្រោងចុះជួបកម្មកររបស់សម្តេចតេជោ ហ៊ុន សែន
រាជធានីភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានថ្លែងការណ៍គាំទ្រចំពោះផែនការរបស់សម្តេច ហ៊ុន សែន ក្នុងការចុះដោយផ្ទាល់ទៅរោងចក្រ ដើម្បីពិនិត្យមើលទៅលើស្ថានភាពការងារ និង ស្ថានភាពរស់នៅរបស់បងប្អូនកម្មករ កម្មការិនី។ GMAC បញ្ជាក់ថា ការចុះជួបផ្ទាល់នោះគឺជាការយកចិត្តទុកដាក់បន្ថែមទៀតរបស់សម្តេច ហ៊ុន សែន ចំពោះកម្មករកម្មការិនី ដែលកំពុងបំរើការងារតាមរោងចក្រ សហគ្រាសនៅកម្ពុជា៕