ឆេះ​ឃ្លាំង​ស្តុក​អេតចាយ​​បាញ់ទឹកអស់​ជាង​១០០​ស៊ីទែន​ទើប​រលត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2017 ក+ ក-

​ភ្នំពេញ ៖ អគ្គីភ័យ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​អេតចាយ​មួយកន្លែង​យ៉ាង​សន្ធោរ​សន្ធៅ ដោយ​មិនដឹង​មូលហេតុ​ប៉ុន្តែ​ត្រូវបាន​គេ​សង្ស័យ ថា​បណ្ដាលមកពី​ទុស្សេ​ចរន្ត​អគ្គីសនី និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន ចូល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ ដែល​ឃ្លាំង​អេតចាយ​មួយ​នោះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ខណៈពេលដែល​ក្រុមកម្មករ នៅក្នុង​ឃ្លាំង​នោះ​កំពុង​ដេក​លង់លក់​ដោយ មិនដឹង​ខ្លួន​នោះ ស្រាប់​តែមាន​ភ្លើង​ឆេះ​ឡើង​ដែល​មុនដំបូង​បាន​ឆេះ​ឡើង​ក្នុង​ទ្រង់ទ្រាយ​តូច​ល្មម​ទេ ហើយ​កម្មករ​បាននាំគ្នា​ដង ទឹក​ជះ​ពន្លត់​និង​បាន​យក​បំពង់​ពន្លត់អគ្គីភ័យ​ទៅ​បាញ់​ពន្លត់ ប៉ុន្តែ​មិនបាន​រលត់​ទេ​ភ្លើង​បាន​ឆេះ​កាន់តែខ្លាំង​ឡើងៗ ព្រោះ​អេតចាយ​ភាគច្រើន​គឺ​សុទ្ធតែ​ជ័រ​សែ​ល​ងាយ​នឹងមាន​ការឆាបឆេះ​ខ្លាំងណាស់​។​ខណៈនោះ​បានធ្វើ​ឲ្យ​អណ្ដាតភ្លើង​ហោះ​ឡើងលើ​កប់​អាកាស​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំងយប់ ហើយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌដង្កោ បានចេញ​អន្តរា​គម​ន៏​និង​បាន​ហៅ រថយន្ត​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅកាន់​ទីនោះ​ដើម្បី​បាញ់​ពន្លត់ ដោយពេល​នោះបាន​ព្រួយបារម្ភ​ខ្លាច​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជា​ពល រដ្ឋ ដែល​ស្ថិតនៅ​ជិត​នោះ​ផងដែរ​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា រថយន្ត​ពន្លត់អគ្គីភ័យ​ត្រូវបាន​បញ្ជូន​ទៅកាន់​ទីនោះ​ជា​បន្តបន្ទាប់​ប្រមាណ​៥០​គ្រឿង ប៉ុន្តែ​មិនបាន ចូលទៅ​កាន់​កន្លែងកើតហេតុ​នោះ​រួច​ឡើយ ដោយសារតែ​ផ្លូវ​តូ​វ​ចង្អៀត​ពេក​ចូល​មិន​រួច ហើយ​បាន​ត្រឹម​ប្រឡាយ​ទុយោ​ពី​ចម្ងាយ​តែ ប៉ុណ្ណោះ​ដែល​នេះ​គឺជា​ការលំបាក​បំផុត​មួយ​សម្រាប់​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​។​ការ​ពន្លត់ភ្លើង​នោះបាន​ប្រព្រឹត្ត​ទៅជិត​៥​ម៉ោង គឺ​ចាប់តាំងពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៨ ខែសីហា រហូតដល់​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ ដដែល​និង​បាន​បាញ់​ទឹក​អស់​ជាង​១០០​ស៊ីទែន ទើប​រលត់ទៅវិញ​ទាំងស្រុង ប៉ុន្តែ​ឃ្លាំង​អេតចាយ​ទាំងមូល​បានក្លាយ​ទៅជា​ផេះផង​តែម្ដង​។​
​ប្រភព​ខាងលើ​បាន​បន្តទៀតថា ការឆាបឆេះ​នោះ​មិនទាន់​ត្រូវបាន​គេ​ដឹង​ឲ្យ​ប្រាកដថា​បណ្ដាលមកពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​គេ​សង្ស័យថា​បណ្ដាលមកពី​ទុស្សេ​ចរន្ត​អគ្គីសនី ហើយក៏​មិនទាន់​ដឹង​ពី​ទំហំ​នៃ​ការខូចខាត​នៅឡើយ​ដែរ តែ​នៅក្នុង​ឃ្លាំង​នោះ មាន​អេតចាយ​រាប់រយ​តោន ដូច្នេះ​ការខាតបង់​ខ្ទង់​ម៉ឺន​ដុល្លារ​។​ទោះបីជា​បែបណា​នៅក្នុង​ហេតុ​ការ​ណ៏​នោះ​មិនបាន​បណ្ដាល​ឲ្យ​មាន មនុ​ស្សណា​ម្នាក់​រងរបួស​នោះឡើយ ហើយក៏​មិនបាន​រាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​ជិត​នោះដែរ ៕

20930181_1921779608060600_1958000586_o20930714_1921779578060603_540626535_o 20931118_1921779601393934_2113190888_o 20945226_1921779588060602_387019787_o 20945320_1921779604727267_949047008_o 20945600_1921779581393936_654756934_o 20960825_1921779584727269_1163916450_o